Ad Code

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន ​ក្នុង​រឿង​លក់​ដី​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយ



បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ ណុប ណាវី ភេទស្រី អាយុ៤៩​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​ក្នុង​រឿង​លក់​ដី​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយ​នៅវេលា​ម៉ោង ៨​ព្រឹក និង ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សូរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ក្រោយពី​ឃាត់ខ្លួន​រួចហើយ​ជនសង្ស័យ​ត្រូវ​បាន​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​បន្ត​។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ធ្វើ​ការសាកសួរ​ទើប​ដឹង​ជនសង្ស័យ​មានឈ្មោះ គង់ អ៊ី ហៅ អ៊ឹម​សែង​M5 ភេទប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ ឈ្មួញ​រកស៊ី​ទិញ​-​លក់​ដី រស់នៅ ភូមិ​សូរិយា សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត។



លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​ថ្ងៃ​កើតហេតុ​នោះ ជនសង្ស័យ​ឈ្មោះ គង់ អ៊ី បាន​នាំ​ឈ្មួញ​ទិញ​-​លក់​ដី ទៅ​ពិនិត្យ​ទីតាំង​ដី​២​កន្លែង ស្ថិតនៅ​ភូមិ​សូរិយា សង្កាត់​និមិត្ត និង​ភូមិ​អូរឫស្សី សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត ចំនួន ៤៥​ហិកតា នៅពេល​និយាយ​ថ្លៃ​ត្រូវ​គ្នា​ហើយ ឈ្មួញ​ទិញ​-​លក់​ដី បាន​ទាមទារ​ពិនិត្យមើល​ឯកសារ​ពាក់ព័ន្ធ​ដី​ខាងលើ ដើម្បី​ប្រគល់​ប្រាក់​កក់​ចំនួន ៥០.០០០​ដុល្លារ​លុះ​ពេល​ចុះ​ទៅ​ពិនិត្យ​ឯកសារ​ដី​រួចរាល់​ហើយ ក៏​បែក​គ្នា​ទៅវិញ​រៀងៗ​ខ្លួន។

ក្រោយមក​ទើប​ជនរងគ្រោះ​ត្រូវបាន​គេ​ផ្តល់​ដំណឹង​មក​ថា ជនសង្ស័យ​ខាងលើ បាន​លក់​ដី​ឲ្យ​ឈ្មួញ ដែល​ជា​ដី​កម្មសិទិ្ធ​របស់​ជនរងគ្រោះ និង​ដី​កម្ម​សិ​ទិ្ធ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ផ្សេងទៀត ទើប​ជនរងគ្រោះ​បាន មក​ដាក់ពាក្យ​បណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​តែម្តង។

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បាន​បញ្ជាក់​ទៀត​ថា​ ជនសង្ស័យ​កន្លងមក​ធ្លាប់​បាន​លួច​លក់​ដី​អ្នក​ដទៃ ទៅ​ឲ្យ​ឈ្មួញ​រកស៊ី​ទិញ​-​លក់​ដី ជាច្រើនលើក​មក​ហើយ​ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទ​ប៉ុនប៉ង​លក់​អចលនទ្រព្យ​អ្នក​ដទៃ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu