Ad Code

ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​៧​មករា​ និង ពង្រ​ហួសចិត្ត​ក្រុម​ឡាន​ដឹក​ដី​ និង ​ឡាន​ក្រឡុក​ស៊ីម៉ងត៍​បើក​លឿន​ដូច​ហោះ​ រហូត​ដាច់​ក្រ​ឡេ​មិនដឹង



បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​៧មករា ​និង ​នៅក្នុង​ភូមិ​ពង្រ​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ដោយសារ​បានឃើញ​ក្រុម​ឡាន​ដឹក​ដី​និង​ឡាន​ក្រឡុក​ស៊ីម៉ងត៍​បើក​លឿន​ដូច​ហោះ​រហូតដល់​ដាច់​កាឡេ​ជ្រុះ​នៅ​តាម​ផ្លូវ​មិនដឹង​ប្រជាពលរដ្ឋ​មានការ​ក្តៅក្រហាយ​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​ឡាន​ដឹក​ដី​និង​ឡាន​ក្រឡុក​ស៊ីម៉ងត៍ទាំងអស់​នោះ​បើក​លឿន​ដូច​ហោះ​ គ្មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការ​បើក​បុក​មនុស្ស​ស្លាប់​នោះ​ទេ​។



ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​៧​មករា និង​ភូមិ​ពង្រ បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ពួកគាត់​មានការ​ក្តៅក្រហាយ​ក្នុង​ចិត្ត ហើយ​ក៏​ភិតភ័យ​យ៉ាង​ខ្លាំង​ដែរ ដោយសារ​ក្រុម​ឡាន​ធន់​ធំៗ​ពិសេស​ឡាន​ដឹក​ដី​មិន​គ្រប​ធ្វើ​ឲ្យ​ដី​ជ្រុះ​ធ្លាក់​តាមផ្លូវ​ប៉ះចំ​អ្នកធ្វើដំណើរ​ហើយ​បើក​ដោយ​គ្មាន​ការទទួលខុសត្រូវ គិតតែ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​បើក​ដូច​ឡាន​ប្រណាំង​បើក​ប្រញាប់​ដឹក​ដី​យក​ទៅ​ចាក់​នៅ​តាម​ផ្ទះ ​ហើយ​ប្រញាប់​វិលត្រឡប់​មកវិញ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​ទទួលខុសត្រូវ​ក្នុង​ការ​បុក​មនុស្ស​ស្លាប់​នោះ​ទេ​ យ៉ាងច្រើន​រត់ចោល​ឡាន​ ហើយ​ឲ្យ​ថៅកែ​ចូល​មក​បញ្ចប់​រឿង​ជា​ការ​ស្រេច​ជនរងគ្រោះ​បាន​ត្រឹមតែ​យំ​អោប​សព​តែប៉ុណ្ណោះ​។



ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា ​ជាក់ស្តែង​នៅ​ថ្ងៃទី​១៧​នេះ​មាន​ឡាន​ដឹក​ដី​មួយ​គ្រឿង បាន​បើក​ដាច់​កាឡេ នៅមុខ​មន្ទីរ​មុខងារសាធារណៈ ហើយ​ដុំ​ដែក​លោត​ពេញ​ផ្លូវ​សំណាង​ណាស់​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​ស្រប​ពេល​នោះ​បើសិន​ជា​សិស្សានុសិស្ស​ចេញពី​សាលារៀន វិញ​មិន​ដឹង​ថា ​មាន​សិស្ស​រងគ្រោះ ដល់​ជីវិត​ប៉ុន្មាន​នាក់​នោះទេ។



ក្នុង​នោះ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ការ​សំណូមពរ​ដល់​នគរបាល​សណ្ដាប់​ធ្នាប់​ និង ​អាជ្ញាធរ​ក្រុង សូម​ចុះ​ពិនិត្យ និង​ណែនាំ​ដល់​ក្រុម​ឡាន​ដឹក​ដី​និង​ឡាន​ក្រឡុក​ស៊ីម៉ងត៍​ដែល​ចូល​ចិត​បើកឡាន​លឿន​ដូច​ហោះ​តាម​បណ្តា​ផ្លូវ​នេះ​ផង​ជៀសវាង គ្រោះថ្នាក់​កើត​ឡើង ដោយ​មានតែ​ពាក្យ​ចូលរួម​សោកស្តាយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu