Ad Code

ចូល​គុក ព្រោះ​ផ្សំគំនិត​ទទួល​ទិញ​ម៉ូតូ​របស់​ចោរ​ជាប់ចោទ​ពី​បទ​ទទួលផល​ចោរកម្ម



ភ្នំពេញ ៖ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៩ កញ្ញា ​បាន​បញ្ជូន​ជនសង្ស័យ ០១​នាក់ ឈ្មោះ ហុង សារ៉ាត់ ហៅ​ភ័ន្ត ភេទ​ប្រុស អាយុ២៦​ឆ្នាំ ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី ទទួល​ទិញ​ម៉ូតូ​របស់​ចោរ​ដែល​ជាប់ចោទ​ពីបទ​ទទួលផល​ចោរកម្ម។

រឿងហេតុ​នេះ​ កើតឡើង កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​០៤និង០០​នាទី ទៀបភ្លឺ នៅ​ចំណុច ក្បែរ​គល់​ស្ពាន​កោះ​ពេជ្រ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ម្ចាស់​ម៉ូត​មានឈ្មោះ ហ៊ី វិបុល ភេទ​ប្រុស អាយុ ២៨​ឆ្នាំ បាន​បាត់​ម៉ូតូ ០១​គ្រឿង ម៉ាក BEAT ពណ៍​ក្រហម​លា​យស ស្លាក​លេខ តាកែវ 1O-1686 នៅ​ចំណុច​កើតហេតុ​ខាងលើ។

សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ថា ក្រោយពេល​ដឹង​ថា ​ម៉ូតូ​របស់​ខ្លួន​ត្រូវ​ចោរលួច​បាត់ ជនរងគ្រោះ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ភ្លាមៗ​ផង​ដែរ នៅ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ភ្លាម អាវុធហត្ថ​មូលដ្ឋាន​ខណ្ឌដូនពេញ បាន​ធ្វើ​ការ​ស្រាវជ្រាវ តាម​វិធាន​ការ​ជំនាញ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ខាងលើ បាន​នៅវេលា​ម៉ោង​ប្រហែល​១២និង០០​នាទី ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច ម្តុំ​ផ្សា​របឹង​កេងកង សង្កាត់បឹង​កេងកង ខណ្ឌចំការមន រាជធានី​ភ្នំពេញ យក​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។​ក្រោយពី​ធ្វើការ​សួរចម្លើយ ដឹង​ការពិត​រួចមក​កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​នៅ​ថ្ងៃ​នេះ​។

ក្រោម​វិធាន​ការ​ជំនាញ នៃ​ការសាកសួរ​របស់​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ ខាងលើ បាន​សារភាព​ឲ្យ​ដឹងថា ម៉ូតូ ម៉ាក BEAT ពណ៌ក្រហម​លា​យស ដែល​រូបគេ​ជិះ​នេះ គឺ​រូបគេ​បាន​ទិញ​ពី​ឈ្មោះ សិត តម្លៃ​១០៥០​ដុល្លារ អាមេរិក នៅ​ផ្សា​របឹង​កេងកង ដោយ​គ្មាន​ស្លាក​លេខ និង​លិខិតស្នាម​អី​នោះ​ទេ ហើយ​រូបគេ​និង​ឈ្មោះ សិត នោះ ស្គាល់គ្នា​រយៈពេល ០១​ខែ​មក​ហើយ នៅ​សួនច្បារ​ណា​ហ្គាវើ​ល​។ រូបគេ​បាន​ប្រាប់​សមត្ថកិច្ច​អាវុធហត្ថ​ឲ្យ​ដឹង​ទៀត​ថា រូបគេ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន រយៈពេល​ប្រហែល ០៥​ខែ​មកហើយ រហូតដល់​បច្ចុប្បន្ន ក៏​រូបគេ​នៅ​បន្ត​ប្រើប្រាស់​គ្រឿងញៀន ម្តងម្កាល​ដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu