Ad Code

​ការវាយប្រហារ​ភេរវកម្ម​ដ៏​ធំ​ត្រូវបាន​រារាំង​ក្នុងប្រទេស​ហូ​ឡង់​ដោយ​ចាប់ខ្លួនបាន​មនុស្ស​៧​នាក់​



ការិយាល័យ​រដ្ឋអាជ្ញា​បាន​និយាយថា ប៉ូលិស​ហូ​ឡង់​បាន​ចាប់ខ្លួន​បុរស​ចំនួន​៧​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សង្ស័យថា គ្រោង​ធ្វើការ​វាយប្រហារ​ភេរវកម្ម​ដ៏​ធំ​មួយ​នៅក្នុង​ព្រឹត្តិការណ៍​សាធារណៈ​មួយ​ដោយ​ប្រើ​ខ្សែក្រវ៉ាត់​បំផ្ទុះ​និង​កាំភ្លើង AK-47 ។​

ក្រុម​រដ្ឋអាជ្ញា​និង​អ្នកស៊ើប​អង្កេត​បាន​ជឿជាក់ថា ការវាយប្រហារ​ភេរវកម្ម​មួយ​ត្រូវបាន​រារាំង​ដោយសារ​ការចាប់ខ្លួន​នៅក្នុង​ទីក្រុង Arnhem និង Weert ក្រោយ​ប៉ូលិស​បាន​តាមដាន​រាប់​ខែ​។​

សេចក្តីថ្លែងការណ៍​បាន​និយាយថា មន្ត្រី​បានដាក់​មនុស្ស​មួយក្រុម​ស្ថិតនៅក្រោម​ការឃ្លាំមើល​ជាពិសេស​ជនជាតិ​អ៊ីរ៉ាក់​អាយុ​៣៤​ឆ្នាំ​ម្នាក់​ដែល​ត្រូវបាន​កាត់ទោស​នៅក្នុង​ឆ្នាំ​២០១៧​ដោយសារ​ការប៉ុនប៉ង​ទៅដល់​ដែនដី​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ជី​ហាដ​និយម​រដ្ឋ​ឥស្លាម​។​

អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​ក្រុមប៉ូលិស​ប្រឆាំង​ភេរ​វករ​ពិសេស​ដោយមាន​ជំនួយ​ពី​ឧទ្ធម្ភាគចក្រ​ទាំងនោះ​គឺមាន​អាយុ​ចាប់ពី​២១​ដល់​៣៤​ឆ្នាំ​។​

ជនសង្ស័យ​ទាំងនោះ​មកពី​តំបន់ Arnhem ដែលជា​ទីក្រុង​កំពង់ផែ Rotterdam ។ មនុស្ស​ពីរ​នាក់​ទៀត​នៅក្នុង​ក្រុម​នោះ​ក៏​ទទួល​ការកាត់ទោស​ទាក់ទង​នឹង​ការប៉ុនប៉ង​ធ្វើដំណើរ​ទៅ​ប្រទេស​អ៊ីរ៉ាក់​ឬ​ស៊ី​រី​ផងដែរ​។​

ប៉ូលិស​មិនទាន់​បានកំណត់​អត្តសញ្ញាណ​គោលដៅ​នៃ​ការវាយប្រហារ​ដែល​បានគ្រោង​ទុក​នោះទេ​ដែល​ការិយាល័យ​របស់​រដ្ឋអាជ្ញា​បាន​និយាយថា វា​រួមមាន​ទាំង​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​ដាច់ដោយឡែក​មួយ​ផងដែរ​។​

ជនសង្ស័យ​ដែល​ក្រុម​អ្នកស៊ើប​អង្កេត​និយាយថា​មាន​កាន់កាប់​អាវុធ​ធុន​តូច​នៅពេល​ពួកគេ​ត្រូវបាន​ឃាត់ខ្លួន​នោះ​ត្រូវបាន​គេ​រំពឹងថា​នឹង​បង្ហាញខ្លួន​ក្នុង​តុលាការក្រុង​Rotterdam នៅ​ថ្ងៃ​សុក្រ​។​
​ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយថា “​ពួកគេ​កំពុង​ស្វែងរក​កាំភ្លើង AK-47, គ្រាប់បែកដៃ​, ខ្សែក្រវ៉ាត់​បំផ្ទុះ​និង​វត្ថុធាតុដើម​ដែល​អាច​ផលិត​គ្រាប់បែក​ផ្សេងទៀត​”​។​

គួរ​បញ្ជាក់ថា ការចាប់ខ្លួន​នេះ​បានកើត​ឡើង​បី​ខែ​បន្ទាប់ពី​បុរស​ពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង Rotterdam ដោយ​សង្ស័យថា​បានរៀបចំ​ការវាយប្រហា​រ​នៅ​ប្រទេស​បារាំង​និង​ហូ​ឡង់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu