ភ្នំពេញ ៖ ស្ត្រីម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ទាំងព្រឹកព្រលឹមបន្ទាប់ពីភ្ញាក់ពីដេកបានបាត់ឡានកាមរីបាឡែន១គ្រឿងមិនដឹងថា ចោរលួចតាំងពីពេលមកទេ ហើយបានប្រញាប់ប្រញាល់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយស្រាជ្រាវកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅ ពីមុខផ្ទះត្រង់ចំណុចបុរី តុល លន ភូមិព្រៃព្រីងត្បូង២សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តដែលជនសង្ស័យលួចយកទៅបាត់ ម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1966 ដែលមានម្ចាស់ឈ្មោះ ទិត្យ វ៉ាន់ថា ភេទស្រីអាយុជាង៤០ឆ្នាំ មាននទីលំនៅកន្លែងកើតហេតុខាងលើ។
តាមការរៀបរាប់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា រថយន្ដរបស់គាត់តែងចតទុកមុខផ្ទះជារៀងរាល់យប់មិនដែលមានអំពើចោរកម្មអ្វីនោះទេហើយឡានគេដទៃទៀតក៏ចតទុករបៀបនឹងដូចតែគ្នាទេ ប៉ុន្ដែនៅព្រឹកកើតហេតុនេះពេលភ្ញាក់ពីដេកឡើងក៏បាត់ឡានដោយមិនដឹងថា ចោរលួចតាំងពីពេលណាឡើយ។
ក្រោយពេលដឹងថា បាត់រថយន្ដបែបនេះទើបម្ចាស់ប្រញាប់មកប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ឲ្យជួយអន្ដរាគមន៍ស្រាវជ្រាវក្រែងថ្ងៃណាមួយអាចរកឃើញ។ ករណីចោរកម្មលួចឡានបែបនេះឧស្សាហ៍កើតមានញឹកញាប់ណាស់នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យជាពិសេសផ្ទះពលរដ្ឋនៅតាមបុរីនានា ជួនកាលសមត្ថកិច្ចក៏អាចតាមទាន់ក្រុមចោរម្ដងម្កាលដែរ តែទោះជាយ៉ងណាចោរកម្មនៅតែកើតមានជាដរាប៕
Source: Kampuchea Thmey Daily
0 Comments