សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់ជាចុងភៅ នៃសណ្ឋាគារអង្គរផាលែសត្រូវបានអ្នកជិតខាងប្រទះឃើញដេកស្លាប់ក្នុងផ្ទះរបស់ខ្លួន ហើយសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គរ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្ទះជនរងគ្រោះក្រុមទី១២ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប្រាក់ ម៉ាលី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅសណ្ឋាគារអង្គរផាលែស មានស្រុកកំណើត ភូមិដូរតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ បច្ចុប្បន្នរស់នៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
សមត្ថកិច្ចបានបន្តថា ក្រោយការពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងបទល្មើសឃាតកម្មឡើយ។ មូលហេតុគឺបណ្តាលមកពីខ្យល់គរ ហើយដេកតែម្នាក់ឯងក្នុងបន្ទប់។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments