Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន​ ៖​ កម្ពុជា​គាំទ្រ​លើកទឹកចិត្ត​អ្នកវិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង



ភ្នំពេញ ​៖ បន្ទាប់ពី​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី​ចិន Han Zheng រួចមក នៅ​ល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ដែលជា​ថ្ងៃទី​ពីរ​នៃ​ការ​ស្នាក់នៅ​ទីក្រុង​ណាន់​នី​ង ខេត្ត​គង់​ស៊ី ប្រទេស​ចិន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បន្ត​ជួប​ជាមួយ​តំណាង​ក្រុមហ៊ុន​ធំៗ​របស់​ចិន​ចំនួន ៨ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ។

ក្រុមហ៊ុន​ទាំង ៨ នោះ​រួមមាន​៖ ១- ក្រុមហ៊ុន Xiaomi Corporation, ២-​ក្រុមហ៊ុន Zhejiang Geely Holding Grou, ៣-​ក្រុមហ៊ុន CHINT Group Co., Ltd, ៤-​ក្រុមហ៊ុន Dongming Petrochemical Group,៥-​ក្រុមហ៊ុន Futong Group Co., Ltd, ៦-​ក្រុមហ៊ុន Hollry Group, ៧-​ក្រុមហ៊ុន ENN Group Holding Limited, និង ៨-​ក្រុមហ៊ុន China Minseng Investment group​។

ក្រុមហ៊ុន​ទាំងនេះ​ស្ថិតក្នុង​សហព័ន្ធ​សភាពាណិជ្ជកម្ម​ចិន ដែល​ក្នុងនោះ​គឺមាន​ក្រុមហ៊ុន​ភាគច្រើន​បាននិងកំពុង​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង​១០​ឆ្នាំ​មកហើយ​លើ​វិស័យ​កសិកម្ម​, កំពង់ផែ ,​ថាមពល​, វា​រី​អគ្គិសនី​។​

តំណាង​ក្រុមហ៊ុន​ទាំងអស់​បាន​សម្តែង​ការ​កក់ក្តៅ​ដែល​គម្រោង​វិនិយោគ​របស់​ពួកគេ​នៅ​កម្ពុជា​តែង​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​កិត្តិយស​អញ្ជើញ​ទៅ​ចូលរួម​សម្ពោធ និង បន្ត​ការគាំទ្រ​លើកទឹកចិត្ត​ដល់​ពួកគេ​។

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​អំពី​ការ​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ទាំងចាស់ ទាំងថ្មី​ដែលមាន​បំណង​វិនិយោគ​នៅ​កម្ពុជា។ ទន្ទឹមនឹង​នោះដែរ គឺ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ទាំងអស់​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​ដោយ​គ្មាន​ការរើសអើង​ឡើយ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu