Ad Code

ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី មកដល់​ភ្នំពេញ​ហើយ ក្រោយ​ចាញ់​ម្ចាស់ផ្ទះ​តៃវ៉ាន់ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ



ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​ធ្វើ​ដំណើរ​រ​មកដល់​រាជធានី​ភ្នំពេញ​ហើយ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ​ក្រោយ​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​តៃវ៉ាន់ ២​ទល់​០ នៅ​ល្ងាច​ថ្ងៃ​សុក្រ ទី​៧ ខែកញ្ញា ឆ្នាំ២០១៨ ខណៈ​ក្រុម​របស់​ប្រទេស​នេះ​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្តាហ៍​ក្រោយ​ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ​ដូចគ្នា​។

​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ដាក់​លក់​សំបុត្រ​សម្រាប់​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​កម្ពុជា ជាមួយ​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៨ មក​ម្ល៉េះ​ពី​ម៉ោង​៩និង០០​ព្រឹក ដល់​ម៉ោង ៥និង០០​ល្ងាច​តទៅ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​ការប្រកួត​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង​៦និង៣០​ល្ងាច ក្នុង​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ​។



​ចំណែក​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ត្រូវ​បាន​គឺ​លោក Tan Cheng Hoe ដែល​ជា​គ្រូបង្វឹក​កោះហៅ​ប្រមូល​ផ្តុំ​តាំងពី​ថ្ងៃទី​៣​ដើមខែ​កញ្ញា មក​ម្ល៉េះ​។ កម្មវិធី​ប្រកួត​អំឡុង​ពេល FIFA Day នេះ​ក្រុម​ឈុត​ធំ​ម៉ាឡេស៊ី បាន​ប្រកួត​ចាញ់​ក្រុម​តៃវ៉ាន់ ២​ទល់​០ នៅ​ថ្ងៃទី​០៧ កញ្ញា មុន​ជួប ម្ចាស់ផ្ទះ​កម្ពុជា នៅ​ថ្ងៃទី​១០ កញ្ញា​។ សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី បាន​កំណត់​ថា ​ការប្រកួត​នេះ​គឺ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​របស់​កីឡាករ​របស់​ខ្លួន​ក្នុង​រៀបចំ​ប្រកួត​ផ្លូវការ​នៅ​ចុងឆ្នាំ​ពោល​គឺ​ក្នុង​ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន AFF Suzuki Cup 2018 នៅ​ខែវិច្ឆិកា​។



កីឡាករ​ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី កោះហៅ​ប្រមូល​ផ្តុំ​លើក​នេះ​មាន​ដូច​ជា​៦​នាក់​មកពី​ក្លិប Jorhor គឺ​កីឡាករ Nazmi Faiz Mansor, Syafiq Ahmad, Safawi Rasid, Adam Nor Azlin, Farizal Marlias និង Fazly Mazlan​។ ៤​នាក់​មកពី​ក្លិប Perak គឺ​កីឡាករ Hafizul Hakim Khairul Nizam Jothy, Shahrul Saad, Amirul Azhan Aznan, Nasir Basharudin ហើយ​មាន​៤​នាក់​មកពី​ក្លិប​Kedah គឺ​កីឡាករ Rizal Ghazali, Akram Mahinan, Syazqan Zainon, Akhyar Rashid មកពី​ក្រុម Kuala Lumpur ៣​នាក់​មាន​កីឡាករ Zaquan Adha Abd Radzak, Syazwan Andik Ishak, Irfan Zakaria មកពី​ក្រុម Melaka United មាន​កីឡាករ Khairul Fahmi Che Mat​។ កីឡាករ Rawilson Batuil មកពី​ក្លិប Sabah, Nik Akif Syahiran Nik Mat មកពី​ក្លិប Kelantan កីឡាករ Shahrel Fikri Md Fauzi មកពី​ក្លិប Nakhon Ratchasima កីឡាករ Norshahrul Idlan Talaha មកពី Pahang កីឡាករ Mahalli Jasuli មកពី​Pkns FC និង​កីឡាករ Syahmi Safari មកពី​ក្លិប Selangor៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu