ក្រុមចំនួន៤គូបានប្រកួតបើកឆាកប្រចាំពានរង្វាន់បាល់ទាត់មហាជនធំជាងគេប្រចាំខេត្តស្វាយរៀង ឈ្មោះថា «ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៤ ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ខណៈប្រកួតបើកឆាកធ្វើឡើងនៅថ្ងៃអាទិត្យទី១៦ ខែកញ្ញាឆ្នាំ២០១៨ តទៅ។
លទ្ធផលថ្ងៃប្រកួតបើកឆាកមានពូល A ក្រុមឫស្សីបៃតង ចាញ់ក្រុមអធិរាជឃួច៧ទល់១ លើទីលានកីឡដ្ឋានខេត្តស្វាយរៀង ខណៈក្រុមPanda FC ឈ្នះក្រុមស.ស.យ.ក ស្រុកចន្ទ្រា ៦ទល់១ ក្នុងពូល A ដូចគ្នាលើទីលានជាមួយគ្នា។ ចំណែកប្រកួតក្នុងពូល Bក្រុម Chong Prek FT ឈ្នះក្រុមយុវជនគោកព្រីង៦ទល់១ហើយក្រុមរដ្ឋការទឹកស្វាយរៀង ឈ្នះក្រុមសុភក្តិម៉ូទ័រ FC ជីភូ ៣ទល់១។
ពានរង្វាន់ Svay Rieng Cup ឆ្នាំមានក្រុមចូលរួមចំនួន៥២ក្រុមចែកជា១៣ពូលផ្សេងគ្នានៅកីឡដ្ឋានខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម មួយនេះ។ ក្រោយបែងចែកជាពូលឃើញថាក្រុមពូលA មានក្រុមឬស្សីបៃតង,អធិរាជទួលយួច, Panda FC, ស.ស.យ.ក ស្រុកចន្ទ្រា ពូល Bមាន Choncprek FT, យុវជនគោកព្រីង,រដ្ឋករទឹកស្វាយរៀង,សុភ័ក្តិម៉ូទ័រ FC ជីភូ ពូល Cមានវិទ្យាល័យព្រះពន្លា,ស.ស.យ.ក សង្កាត់ចក,អគ្គីសនីស្វាយរៀង,យុវជនពោធិ៍ថ្មី ពូល D មាន Blue Dragon, វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង,យុវជនស្រុកស្វាយជ្រុំ,ចំពានយក្សអង្គរស្វាយ ពូលE មានសង្កាត់ស្វាយរៀងតឿ, United Zez, រាជសីហ៍ស្វាយរំពេរ,សាកល United ពូល F មានស.ស.យ.កស្វាយរៀង,ស.ស.យ.ករមាំងថ្គាម,បក្សីដែកអន្ទង់ស្ពាន,កាំភ្លើងធំFC ពូលG មានបក្សីស្វាយរៀង, Diរ៉ូលីង72, ស្រមោចក្រហម,យុវជនសាមគ្គី ពូល H មាននគរបាលក្រុមបាវិត, ស.ស.យ.ក ក្រុងបាវិត,ចំការស្វាយរៀង, Black Engle ពូល Iមានលីងគួយ,យុវជនគគីរសោម,ធារីបាវិត,យុវជនបាក់រនាស់ ពូល J មានពៅហូមស្ពត, Phumi Hing, Klound FC, ស.ស.យ.ក ស្រុករមាសហែក ពូលK មានស.ស.យ.ក ស្រុកកំពង់រោធ៍,យុវជនកណ្តៀងរាយ, CFED FC, គ្រូវិទ្យាល័យ ហ៊ុន សែន ប្រសូត ពូល L មានក្លិបកីឡាពូលប្រុសជីភូ,យុវជនពោធិ៍ធំ,យុវជនសៀងហៃរីសត, Star Man FC ពូលM មានរាជសីហ៍ផ្សាថូម៉ាក់,២៣កីឡា,នគរបាលរដ្ឋបាលឃុំតាសួសនិង MSTFC។
ការប្រកួតធ្វើឡើងនៅលើទីលានស្មៅធម្មជាតិ នៃកីឡដ្ឋានខេត្តស្វាយរៀងជាប់ៗគ្នា ខណៈនេះជាលើកទី៤បន្ទាប់ពីបង្កើតចាប់តាំងពីឆ្នាំ២០១៥ដោយត្រូវបានផ្តួចផ្តើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ដែលមានលោក ឌី វិជ្ជា ជាប្រធាន ស្របពេល២លើមុនដំបូង ក្រុមបាល់ទាត់ ស.ស.យ.ក ក្រុងបាវិត ជាម្ចាស់ជើងឯកទាំង២ឆ្នាំជាប់ៗគ្នានិងចុងក្រោយក្រុមក្រុមធារីលិញគួយ ជាម្ចាស់ជើងឯកម្តង។
សម្រាប់ប្រកួតបន្តនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះដោយនៅថ្ងៃសៅរ៍ ទី២២ខែកញ្ញា ឆ្នាំ២០១៨ ពូល C ក្រុមវិទ្យាល័យព្រះពន្លា ប៉ះក្រុមស.ស.យ.កសង្កាត់ចេក ហើយក្រុមអគ្គីសនីខេត្តស្វាយរៀង ជួបក្រុមយុវជនពោធិ៍ថ្មី ហើយពូល D ក្រុម Blue Dragon ជួបក្រុម វ.ព.ភ.ត.ស.សួរ និងក្រុមយុវជនស្វាយជ្រុំ ប៉ះក្រុមចំពាមយក្សអង្គរស្វាយ៕
Source: Kampuchea Thmey Daily
0 Comments