ភ្នំពេញ ៖ យុវតីវ័យក្មេង ជិះម៉ូតូទាក់ដៃចង្កូតម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យដួល ហើយត្រូវ រ៉ឺម៉កកង់បី កិនចំក្បាលស្លាប់ភ្លាមមួយរំពេច ក្រោយកើតហេតុ រ៉ឺម៉ក បង្កបានព្យាយាមបើកគេចខ្លួនបាត់ ដោយគ្មានអ្នកបើកតាមជួយឃាត់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស មុខក្រុមហ៊ុនហុងដា ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន។ យុវតីរងគ្រោះ ឈ្មោះ លី សៀវហ្វុង អាយុជាង២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ភ្នំពេញ។
សាក្សីបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ យុវតីរងគ្រោះ ជិះម៉ូតូម៉ាក ហុងដាស្កូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FA-1335 ធ្វើដំណើរពីជើងទៅត្បូង ស្របគ្នាជាមួយរ៉ឺម៉កកងបី តាមបណ្តោយផ្លូវព្រះមុនីវង្ស លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែប៉ះម៉ូតូដៃជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលអោយដួលស្របគ្នានោះ ក៏មានរ៉ឺម៉កកង់បីមកដល់ កិនចំក្បាលបែកឈាម ស្លាប់មួយរំពេចតែម្តង ក្រោយបង្ករួច ម៉ូតូរ៉ឺម៉កមិន បានឈប់នោះទេ បន្ថែមល្បឿនរត់បាត់ តែសោកស្តាយបំផុត គឺគ្មាន នរណាម្នាក់ហ៊ានដេញជួយឃាត់រ៉ឺម៉កកង់បី នោះ មកទទួលខុសត្រូវ។
ក្រោយកើតហេតុ គេឃើញឪពុកយុវតីរងគ្រោះ មកដល់កន្លែងកើតហេតុ ប្រាប់ថា ជាឪពុកសពហើយបានទូរស័ព្ទប្រាប់អ្នកផ្ទះ និងរៀបរាប់អត្តសញ្ញាណ ប្រាប់សមត្ថកិច្ចជំនាញ ដើម្បីធ្វើកំណត់ហេតុ វាស់វែង ប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments