ភ្នំពេញ៖ “សូម្បីតែម៉ូតូថ្មីមួយគ្រឿង ក៏ខ្ញុំមិនហ៊ានស្រមៃផង តែនៅពេលនេះ ខ្ញុំទទួលបានរថយន្តថ្មីស្រឡាងមួយគ្រឿង គឺវាហាក់ដូចជាខ្ញុំ ទទួលបានមាសមួយហិប ធ្លាក់ពីលើមេឃមកអញ្ចឹង” នេះគឺជាសម្ដី និយាយចេញពីអារម្មណ៍ពិតៗ ទាំងទឹកភ្នែករលេងរលោង ក្នុងកែវភ្នែកទាំងសងខាង ដោយសារតែភាពរំភើប រកអ្វីមកប្រៀបពុំបាន តាំងពីបានកើតមករហូតមកដល់វ័យ ២៥ឆ្នាំ របស់អ្នកឈ្នះរង្វាន់ទី៤ ក្នុងកម្មវិធីបើកគម្របឈ្នះរង្វាន់ (OISHI Instant Win) ពីក្រុមហ៊ុនតែបៃតង អូអិឈិ (OISHI) គឺលោក ហ៊ុន ធារ៉ា។
លោក ហ៊ុន ធារ៉ា គឺអ្នកប្រជាពលរដ្ឋរស់នៅក្នុងភូមិពង្រកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានត្រូវរង្វាន់ធំ គឺរថយន្ត FORD Ranger XLT មួយគ្រឿង ដែលមានតម្លៃប្រមាណ ១៧៥លានរៀល ពីកម្មវិធីបើកគម្របឈ្នះរង្វាន់ (OISHI Instant Win) ពីក្រុមហ៊ុនតែបៃតង អូអិឈិ (OISHI) កាលពីខែសីហាកន្លងទៅនេះ។
សព្វថ្ងៃ ធារ៉ា បានជួលទីតាំងមួយកន្លែង ពីបងស្រីរបស់ខ្លួន បើកធ្វើជាកន្លែងជួសជុលម៉ូតូ ដោយរូបលោកផ្ទាល់ គឺជាជាងជួលជុល ដើម្បីទទួលបានប្រាក់កំរៃ យកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ដែលមានលោកស្រី ធូ ចាន់ធា ជាប្រពន្ធ និងកូនប្រុសម្នាក់ ដែលទើបតែមានអាយុ ៦ខែ។
“ខ្ញុំពិតជាភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង នៅពេលដែលបើកគម្របដប តែបៃតងអូអិឈិ រសជាតិផ្លែទទឹម ដែលខ្ញុំតែងតែផឹកវាជាធម្មតា ហើយឃើញមានរូបឡាននៅក្នុងគំរបដបនោះ” លោក ហ៊ុន ធារ៉ា រំលឹកពីអារម្មណ៍របស់ខ្លួន នៅថ្ងៃដែលបើកគម្របដប តែបៃតងអូអិឈិ ហើយដឹងថាខ្លួនត្រូវរង្វាន់ធំ ដោយលោកបានបន្តទៀតថា “អារម្មណ៍នៅពេលនោះ គឺខ្ញុំពិតជាពិបាក នឹងនិយាយប្រាប់ណាស់ នៅពេលដែលដឹងថា ត្រូវរង្វាន់ធំ គឺរថយន្តមួយគ្រឿងនេះ”។
“ខ្ញុំ បានយកគម្របដបនោះ ទៅឲ្យប្រពន្ធខ្ញុំជួយពិនិត្យ ព្រោះខ្ញុំហាក់ដូចជាមិនជឿលើភ្នែកខ្លួនឯង។ ពួកយើងបានពិនិត្យម្ដងហើយ ម្តងទៀត ដើម្បីឲ្យប្រាកដថា គម្របដប តែបៃតង អូអិឈិ (OISHI) នោះ គឺពិតជាត្រូវរង្វាន់ធំ គឺរថយន្ត FORD Ranger XLT មួយគ្រឿង ដែលមានតម្លៃប្រមាណ ១៧៥លានរៀល ពិតប្រាកដមែន” ធារ៉ា និយាយដោយស្នាមញញឹម ជាមួយប្រពន្ធ ដែលកំពុងតែបីកូននៅក្នុងដៃ។
អ្នកឈ្នះរង្វាន់ទី៤ ក្នុងកម្មវិធីបើកគម្របឈ្នះរង្វាន់ (OISHI Instant Win) ពីក្រុមហ៊ុនតែបៃតង អូអិឈិ (OISHI) លោក ហ៊ុន ធារ៉ា បានយល់ឃើញថា រង្វាន់ដែលលោកទទួលបាននៅពេលនេះ វាអាចជួយឲ្យក្តីសុបិន្តរបស់លោកក្លាយជាការពិត និងធ្វើឲ្យជីវិតគ្រួសាររបស់លោកកាន់តែប្រសើរឡើង ជាពិសេសគឺកូនប្រុសរបស់លោក ដែលទើបតែមានអាយុ ៦ខែ នឹងអាចទទួលបានការអប់រំល្អ និងធំធាត់នៅក្នុងជីវភាពល្អប្រសើរនៅពេលអនាគត ដែលខុសប្លែកកាលពីពេលមុន ដែលលោករកបានតែមួយថ្ងៃសម្រាប់មួយថ្ងៃ ដើម្បីផ្គត់ផ្គងជីវភាពតែប៉ុណ្ណោះ ហើយមិនដែលហ៊ានគិតវែងឆ្ងាយ អំពីរឿងអនាគតនោះឡើយ។
“ថ្ងៃនេះ គម្របដបតែបៃតង អូអិឈិ បានធ្វើឲ្យក្តីសុបន្តិរបស់ខ្ញុំក្លាយជាការពិត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ក្រុមហ៊ុន តែបៃតង អូអិឈិ ដែលបានបង្កើតឲ្យមានការផ្ដល់រង្វាន់នេះ នៅក្នុងប្រទេសកម្ពុជា ដោយមិនត្រឹមតែផ្ដល់នូវផលិតផល ដែលមានគុណភាពនោះទេ ថែមទាំងផ្ដល់នូវអត្ថប្រយោជន៍ ដល់អតិថិជនរបស់ខ្លួនផងដែរ” លោក ហ៊ុន ធារ៉ា បាននិយាយដោយមឹងម៉ាត់ រួចបន្តថា “សូមផ្ញើសារទៅមិត្តភក្ដិ និងប្រជាជនកម្ពុជា សូមឲ្យទទួលទាន តែបៃតងអូអិឈិ OISHI ដែលជាផលិតផលមានគុណភាពខ្ពស់ នៅរាល់ពេលដែលអ្នកស្រេកទឹក ជាមួយជម្រើសជាច្រើនដែលអ្នកចូលចិត្ត ហើយអ្នកនឹងអាចក្លាយជាម្ចាស់រថយន្ត FORD Ranger XLT មួយគ្រឿងដូចខ្ញុំដែរ”។
លោក សុង សាក់លី នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុនតែបៃតងអូអិឈិ បាននិយាយថា៖ “យើងពិតជាសប្បាយរីករាយណាស់ ដែលបានបង្កើតឲ្យមានកម្មវិធី បើកគម្របឈ្នះរង្វាន់ភ្លាមៗ ពីតែបៃតអូអិឈី ក្នុងឆ្នាំ២០១៨ នេះឡើង។ ក្រុមហ៊ុនយើង នឹងបន្តផ្ដល់ជូនកម្មវិធីនេះ ដល់អតិថិជនរបស់យើងបន្តទៀត ដើម្បីចូលរួមលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនយើង នឹងផ្ដល់ជូននូវរសជាតិ ជាច្រើនជម្រើសផ្សេងទៀត នៃផលិតផលតែបៃតងរបស់យើង ហើយយើងសង្ឃឹមថា អតិថិជនរបស់នឹងរីករាយ និងចូលរួមបន្តគាំទ្រផលិតផល តែបៃតងអូអិឈិ របស់យើងជារៀងរហូត”។
គួររំម្លឹកផងដែរថា កម្មវិធីបើកគម្របឈ្នះរង្វាន់ របស់តែបៃតងអូអិឈិ គឺជាកម្មវិធីមួយផ្ដល់ឱកាស ដល់អតិថិជន ដើម្បីផ្សងសំណាងយករង្វាន់នៅក្រោមគម្របដប ដែលមានដូចជា៖ រថយន្ត FORD Ranger XLT, ប្រាក់សុទ្ធ ១០លានរៀល និងរង្វាន់ផលិតផលតែបៃតងអូអិឈិ ជាច្រើនលានដប។
លោកអ្នក នឹងអាចក្លាយជាម្ចាស់ រង្វាន់ធំ រថយន្ត FORD Ranger XLT ពី កម្មវិធីបើកគម្របឈ្នះរង្វាន់ របស់តែបៃតងអូអិឈិ! សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ ទំព័រហ្វេសបុករបស់ តែបៃតងអូអិឈិ https://www.facebook.com/OishiCambodia/ ឬទាក់ទងមកកាន់លេខ 015 691 555/015 693 555 សម្រាប់អ្នកត្រូវរង្វាន់៕
Source: Kampuchea Thmey Daily
0 Comments