Ad Code

មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ ព្យាបាល​ជំងឺ​គ្រួស​ក្នុង​តម្រង់​នោម



ភ្នំពេញ​ ៖​ មន្ទី​ពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ បាន​នាំចូល​ម៉ាស៊ីន​ទំនើប ESWL ដែលមាន​សមត្ថភាព​ខ្ពស់ ក្នុងការ​ពិនិត្យ​រក​គ្រួស​តម្រង់​នោម​ដោយ​គ្រែ​ធ្វើ ចលនា​ស្វ័យប្រវត្តិ ទៅតាម​ទីតាំង​ជាក់ស្តែង​ដែល​មាន​គ្រួស​កាន់តែ​ពិសេស​នោះ​ គឺ​មិន​មាន​ការ ប្រើប្រាស់​ថ្នាំ​សណ្តំ និង​គ្មាន​ផល​ប៉ះពាល់​ទៅលើ​ជាលិកា​ផ្សេងទៀត​។

លោក​វេជ្ជបណ្ឌិត​ណា​រី​ន​ថា​រ៉ា ប៊ុន​ជុង​ចា​រើ​ន (NarintaraBoonjongcharoen) ជា​ប្រធាន​មន្ទីរពេទ្យ​រ៉ូយ៉ាល់​បាន​បញ្ចប់​ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​និង​ទទួល​បាន​សញ្ញាប័ត្រ​ជាច្រើន​ទាំង​សកល​វិទ្យាល័យ​ក្នុងស្រុក​នឹង​ក្រៅប្រទេស​ដូចជា​បណ្ឌិត​ផ្នែក​វេជ្ជសាស្ត្រ​នឹង​វះកាត់​ពី​សកល​វិទ្យាល័យ​ឈៀង​ ម៉ៃ​ និង​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​វេជ្ជសាស្ត្រ​ពី​សកល​វិទ្យាល័យ​កាលី​ហ្វ​ញ្ញ៉ា​ខាងត្បូង​រួម​ជាមួយ​នឹង​បទពិសោធន៍​នៃ​ការបម្រើ​ការងារ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​នេះ​ជាង​២០​ឆ្នាំ​ហើយ​ចាប់តាំងពី​ឆ្នាំ ១៩៩៦ មក​។



លោក វេជ្ជបណ្ឌិត ណា​រី​ន​ថា​រ៉ា ប៊ុន​ជុង​ចា​រើ​ន បាន​ឲ្យ​ដឹង​ថា“ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ផ្តល់​សេវា​កំពូលៗ​ដល់​ប្រជាជន​កម្ពុជា​ភាគច្រើន គឺ​រោគ​កុមារ​មាន ៣៣ ភាគរយ សម្ភព និង​រោគ​ស្ត្រី​១៩ ភាគរយ និង​អង្គភាព​ថ្នាំពេទ្យ ១៦ ភាគរយ “​។​លោក​បាន​បន្តថា ក្នុងនាម​ជា​សមាជិក​របស់​ក្រុម​មន្ទីរពេទ្យ​លំដាប់​អន្តរជាតិ BDMS មន្ទីរ​ព​ទ្យ​មាន បណ្តាញ​ជាង ៤៩ និង​ក្រុម​ដ៏​ធំ ជួយ​គាំទ្រ​ដែល​ធ្វើអោយ​មន្ទីរពេទ្យ​ក្លាយជា មន្ទីរពេទ្យ ដំបូង​នឹង​តែមួយគត់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទទួលបាន​មាត្រដ្ឋាន​កំរិត​អន្តរជាតិ JCI និង​បណ្តាញ​របស់ JCI នៅ​ទូទាំង​ពិភពលោក។

លោក​បាន​បន្ត​ទៀត​ថា មន្ទីរពេទ្យ​មាន​សេវាកម្ម​ជាច្រើន​និង​ឈានមុខ​គេ​ដូចជា មជ្ឈមណ្ឌល​របួស​ផ្សេងៗ មជ្ឈមណ្ឌល​សរសៃប្រសាទ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ឈាម និង​ការវះកាត់​បេះដូង និង​មជ្ឈមណ្ឌល​ពិនិត្យ​ព្យាបាល​និង​ថែទាំ​ជំងឺមហារីក​។

ជា​មួយ​គ្នា​នេះ​ផង​ដែរ​ ក៏​មាន​ផ្នែក​ផ្សេងៗ​ទៀត​រួមមាន ​សេវា សង្គ្រោះ​បន្ទាន់ និង របួស​ធ្ងន់ធ្ងរ ២៤​ម៉ោង​សេវា​សង្គ្រោះ​បន្ទាន់​តាម ផ្លូវគោក នឹង​ផ្លូវអាកាស​សេវា​ពិនិត្យ​អ្នកជំងឺ នៅ​តាម​សណ្ឋាគារ​និង​ផ្ទះ​មាន​ផ្តល់​ជូន​នូវ​សេវាកម្ម ផ្នែក​ព្យាបាល​ជំងឺ​ទូទៅ រោគ​កុមារ សម្ភព​និង​រោគ​ស្ត្រី វះកាត់​ទូទៅ ជំងឺ​ឆ្អឹង ព្យាបាល​ធ្មេញ ផ្នែក​លាង​ឈាម ផ្នែក​ពិនិត្យ​សុខភាព​ទូទៅ ផ្នែក​រូបភាព​វេជ្ជសាស្ត្រ អ្នកជំងឺ​សំរាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង ផ្តល់ជូន​នូវ​សេវា​ពិគ្រោះ​ពិភាក្សា ដែល​មាន​ជំនាញ​ច្បាស់លាស់​និង​ការ​ទំនាក់ទំនង​ក្នុង​ការ​បញ្ជូន​អ្នកជំងឺ ដែល​ចង់ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​បាងកក​ប្រទេស​ថៃ បាន​យ៉ាង​ឆាប់រហ័ស មានការ​ទទួលស្គាល់​ក៏ដូចជា មានការ​ទំនាក់ទំនង​ជាមួយ​គ្រប់​ក្រុមហ៊ុន​ធានារ៉ាប់រង​អន្តរជាតិ​។



សូម​បញ្ជាក់​ថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ (RPH) ជា​មន្ទីរពេទ្យ​មួយ​ក្នុង​ចំនោម​មន្ទីរពេទ្យ​សមាជិក ផ្សេងទៀត​របស់​ក្រុម​មន្ទីរពេទ្យ​លំដាប់​អន្តរជាតិ (BDMS) ដែលជា​ក្រុមហ៊ុន​ថែរក្សា សុខភាព​ឯកជន​ធំ​បំផុត របស់​ប្រទេស​ថៃ បាន​បង្កើត​ក្នុង​ឆ្នាំ​១៩៦៩ ជាង ៤៧​ឆ្នាំ​ហើយ ដោយ នាយក​ប្រតិបត្តិ គឺ​លោក​វេជ្ជបណ្ឌិត Prasert Prasarttong-Osoth ។

មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ​ចាប់ដំណើរការ​នៅ​កម្ពុជា​តាំងពី​ថ្ងៃទី ០១ ខែតុលា ឆ្នាំ​២០១៤ ហើយ នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨​នេះ​គឺជា​គម្រប់​ខួប​៤​ឆ្នាំ​នៃ​ប្រតិបត្តិការ​របស់​មន្ទីរ​ពេទ្យ ក្នុង​ប្រទេស​កម្ពុជា​។ ជាមួយនឹង​ប្រតិបត្តិការ​ត្រឹម​រយៈពេល​២​ឆ្នាំ​តែប៉ុណ្ណោះ​ក្នុងប្រទេស កម្ពុជា មន្ទីរពេទ្យ​ទទួលបាន​ការទទួលស្គាល់​នូវ​មាត្រដ្ឋាន​កំរិត​អន្តរជាតិ JCI ដើម្បី បញ្ជាក់នូវ​ស្តង់ដារ​វេជ្ជសាស្ត្រ​និង​សេវាកម្ម​ថែទាំ​សុខភាព​លំដាប់​អន្តរជាតិ​។ ភាគច្រើន​នៃ​អ្នកជំងឺ ៨០​ភាគរយ​ជា​ជនជាតិខ្មែរ និង​២០​ភាគរយ​ផ្សេងទៀត​ជា​អ្នកជំងឺ មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu