ភ្នំពេញ ៖ គិតមកដល់ពេលនេះ មានអ្នកចូលប្រើប្រាស់ កម្មវិធី(ទ្រូម៉ាន់នី) របស់ក្រុមហ៊ុនទ្រូម៉ាន់នី រហូត ដល់ជាង១៥ម៉ឺននាក់ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ញើ ដក និងដាក់ប្រាក់ នៅតាមប្រព័ន្ធទូរស័ព្ទដៃស្មាត ហ្វូន គ្រប់ពេលវេលាគ្រប់ទីកន្លែង ដែលមានភាពងាយស្រួលព្រមទាំងមានការ បញ្ចុះតម្លៃច្រើនទៀត ជាមួយភ្នាក់ងារទ្រូម៉ាន់នី ជាង៦ពាន់កន្លែងគ្រប់ខេត្តក្រុង។
នេះតាមការបញ្ជាក់ឲ្យដឹង ពី លោក គង់ មាន អគ្គនាយកក្រុមហ៊ុនទ្រូម៉ាន់នី នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃរោងភាពយន្ត 4DX By TrueMoney និងការប្រកាស ដាក់ឲ្យប្រើប្រាស់ជាផ្លូវការមុខងារថ្មី (ការទិញសំបុត្រកុន តាមរយៈទូរស័ព្ទដៃ)ក្នុងកិច្ចសហការនិង រោងភាពយន្ត Major Cineplex By Smart នៅក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ នារសៀលថ្ងៃទី០៧ ខែកញ្ញានេះ។
លោកបន្តថា កម្មវិធី (ទ្រូម៉ាន់នី) ផ្តល់ភាពងាយស្រួលដល់អតិថិជន នាសម័យថ្មីនេះ ដោយបានជួយអ្នកប្រើប្រាស់ កាត់បន្ថយការដាក់លុយតាមខ្លួនច្រើនដូចមុន កាត់បន្ថយបញ្ហាហានិភ័យ ដោយការបាត់បង់ ការភ្លេចកាបូបប្រាក់ និងបញ្ហាចោរកម្ម ជាយថាហេតុ តាមរយៈការប្តូរវិធីចាយលុយ កាន់តែទំនើប ជាមួយទូរស័ព្ទដៃស្មាតហ្វូនជំនួសវិញ ដែលមានសុខសុវត្ថិភាព និងរហ័ស ងាយស្រួលប្រើ ពិសេសទ្រូម៉ាន់នី នេះអាចដាក់លុយទុកចាយបានគ្រប់ពេល គ្រប់ទីកន្លែង ដោយសុវត្ថិភាព ព្រមទាំង ទទួលបានការបញ្ចុះតម្លៃជាមួយហាងទំនិញនានា ដែលបានសហការជាមួយទ្រូម៉ាន់នីទៀតផង។
លោក ឈន់ សាកល ប្រធានផ្នែក ទីផ្សារក្រុមហ៊ុនទ្រូម៉ាន់នីបានបញ្ជាក់ឲ្យដឹងថា សម្រាប់មុខងារទិញសំបុត្រតាមទូរស័ព្ទដៃថ្មីនេះ គឺអតិថិជនបានផលចំណេញ ២យ៉ាង ទីមួយគឺចំណេញពេលវេលា មានន័យថា អតិថិជនមិនចាំបាច់ឈរតម្រង់ជួរ ហើយអស់កៅអី អង្គុយកន្លែងល្អនោះទេ។ និងទី២ គឺចំណេញលុយ ព្រោះរាល់ការទិញសំបុត្រ តាមរយៈទ្រូម៉ាន់នី គឺអតិថិជន ចំណេញបានការបញ្ចុះតំលៃរហូតដល់ ២៥%ឯណោះ។ លោកថា ផលិតផលថ្មីនេះ គឺជា ជោគជ័យថ្មីមួយទៀតរបស់ទ្រូម៉ាន់នី ដែលបានពង្រីកសក្តានុពលរបស់ខ្លួន នៅក្នុងការផ្តល់ជូនអតិថិជន នូវសេវាថ្មីៗបន្ថែមទៀត។
អតិថិជន អាចចាយលុយ តាមប្រព័ន្ធអេឡិចត្រូនិច ដោយប្រើកម្មវិធីដែលមាន នៅក្នុងទូរស័ព្ទដៃស្មាតហ្វូន ដែលកំពុងពេញនិយមនៅកម្ពុជា ជាមួយអត្ថប្រយោជន៍ដ៏សំបូរបែប ដោយ អតិថិជនគ្រាន់តែទាញយក កម្មវិធីទ្រូម៉ាន់នី មកប្រើប្រាស់ តាមរយៈ App Store ឬ Play Store រួចសូម ស្វែងរកកម្មវិធី ទ្រូម៉ាន់នី ហើយបំពេញតាមការណែនាំជាការស្រេច។
អតិថិជន ដែលបានប្រើប្រាស់កម្មវិធីទ្រូម៉ាន់នី ហើយបានឈ្នះសំបុត្រកុន ចូលទស្សនាខ្សែភាព យន្តបរទេសរឿងMission Impossible បែប 4DX បានបង្ហាញអារម្មណ៍ត្រេកអរ និងពេញចិត្តប្រើប្រាស់ កម្មវិធីទ្រូម៉ាន់នី នៅក្នុងទូរសព្ទ័ដៃនេះ ដោយបញ្ជាក់ថា វាពិតជាងាយស្រួលមែនទែន ពិសេសពេល បញ្ចូលលុយតាមទ្រូម៉ាន់នី ដើម្បីទិញកាតទូរស័ព្ទ៥ដុល្លារ គឺទទួលបានទឹកប្រាក់ ១ម៉ឺនរៀលត្រឡប់មកវិញ ដែលចំណុចនេះពិតជាពិសេស និងចំណេញមែនទែន៕
Source: Kampuchea Thmey Daily
0 Comments