Ad Code

កម្លាំង​ចម្រុះ នៃ​គណៈបញ្ជាការ​ឯកភាព​ស្រុក​ពួក និង​ស្រុក​ជីក្រែង​ចុះបង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប



សៀម​រា​ប ៖ ​កាលពី​ថ្ងៃទី​០៧​ ខែកញ្ញា ឆ្នាំ​២០១៨​ កងកម្លាំង​ចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព​ស្រុក​ពួក ដឹកនាំ​ដោយ​លោក ម៉ៅ វិសុទ្ធ ប្រធាន​គណៈបញ្ជាការ​ឯកភាព​ស្រុក និង កងកម្លាំង​ចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព​ស្រុក​ជីក្រែង ដឹកនាំ​ដោយ​លោក ដោក វណ្ណ​នេ​ត អនុគណៈ​បញ្ជាការ​ឯកភាព​ស្រុក​ជីក្រែង រួម​ជាមួយនឹង​មន្ត្រី​ជលផល​ប្រចាំ​ក្នុងភូមិ​សាស្ត្រ​នី​មួយៗ ចុះទៅ​ធ្វើការ​បង្ក្រាប​បទ​ល្មើស​នេសាទ​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​បឹង​ទន្លេសាប ដែល​ខ្លួន​គ្រប់គ្រង ក្នុងនោះ នៅក្នុង​ស្រុក​ពួក ប្រមូល​ឧបករណ៍​បរ​ចំនួន​១០​គ្រឿង , របាំង​សាច់​មុង​ប្រវែង​១​ពាន់​ម៉ែត្រ , អ៊ុយ​ស្បៃ​មុង​៤១​គ្រឿង , សាច់​មុង​១.៦៤០​ម៉ែត្រ និង​ចំរឹង​ចំនួន​៥៨២​ដើម ព្រមទាំង​បាន​ប្រលែង​កូន​ត្រី​ចំនួន​២៥៥ គីឡូក្រាម ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ និង នៅក្នុង​ស្រុក​ជីក្រែង ប្រមូល​ឧបករណ៍​ចំនួន​៣៥​គ្រឿង , របាំង​សាច់​អួន​៣.៤៣០​ម៉ែត្រ , ចំរឹង​ចំនួន​២៦៥០​ដើម , អ៊ុយ​ស្បៃ​មុង​១៨​គ្រឿង , ក្បាល​លូ​ស្បៃ​មុង​៤៥​គ្រឿង , របាំង​ស្បៃ​មុង​៧០០​ម៉ែត្រ និង​ប្រលែង​កូន​ត្រី​ចំនួន​២២៥​គីឡូក្រាម ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ។



ដោយឡែក​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប ចំណុះ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​សហការ​ជាមួយ​លោក​ចៅសង្កាត់ និង​កម្លាំង​ប្រជា​ការពារ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​សង្កាត់​សៀមរាប​ដោយ​ធ្វើ​បាន​ប្រមូល​បាន​ស្បៃ​អ៊ុយ​ចំនួន ១២ ក្បាល , របាំង​ស្បៃ​មុង​ស្មើនឹង​២៥០ ម៉ែត្រ , ចំរឹង​ឈើ​ចំនួន​៣០០​ដើម និង បាន​ចាក់​ប្រលែង​កូន​ត្រី​ចំនួន​១៥០​គីឡូក្រាម ចូលក្នុង​បឹង​ធម្មជាតិ​វិញ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu