ភ្នំពេញ ៖ មូលនិធិជីអ៊ី( GE Foundation) បានប្រកាសជាផ្នែកចុងក្រោយជាមួយថវិកា២៥ លានដុល្លាររបស់ខ្លួនចំពោះការវះកាត់ប្រកបដោយសុវត្ថិភាពទូទាំងពិភពលោកដោយគាំទ្រកម្មវិធីវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០ ទៅក្នុងតំបន់អាស៊ីអាគ្នេយ៍មានប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ជាដើម។ ការវិនិយោគនេះមានសារៈសំខាន់ក្នុងការពន្លឿនការទទួលបានសេវាវះកាត់នៅតំបន់អាស៊ីអាគ្នេយ៍ខណៈដែលតំបន់នេះមានកម្រិតនៃកាត់ទាបបំផុតមួយនៅក្នុងពិភពលោក ដែលបច្ចុប្បន្ន ៩៧% នៃប្រជាជនក្នុងតំបន់មិនអាចទទួលបានការវះកាត់ដោយសុវត្ថិភាព។
ក្នុងឱកាសនៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារនៅបុរីញ៉ូវយ៉កសហរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៨កញ្ញាម៉ោងនៅបុរីញ៉ូវយ៉កសហរដ្ឋអាមេរិកសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួលទានអាហារការងារជាមួយប្រតិភូតំណាងក្រុមហ៊ុន GE Global Growth។
ក្នុងពិធីទទួលទានអាហារការងារសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍សំដែងនូវការវាតម្លៃខ្ពស់និងកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមហ៊ុន GE Global Growth ដែលតែងតែធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយនិងរាជរដ្ឋាភិបាលប្រទេសនិងប្រជាជនកម្ពុជាលើបញ្ហាសុខភាពរបស់ប្រជាជន។
សម្តេចតេជោនិងតំណាងក្រុមហ៊ុន GE Global Growth ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការគាំពារសុខមាភាពសង្គមនៅកម្ពុជា។
បន្ទាប់ពីបានចំណាយពេលនៃការពិភាក្សាក្នុងពិធីទទួលទានអាហារពេលព្រឹកនោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើស្តីពីការវះកាត់ប្រកបដោយសុវត្តិភាពឆ្នាំ២០២០រវាងកម្ពុជានិងមូលនិធិ GE ដែលចុះហត្ថលេខារវាងលោក អ៊ុចបូរិទ្ធរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិជាមួយនិងតំណាងក្រុមហ៊ុន GE Global Growth។ អនុស្សរណៈនៃពិធីចុះហត្ថលេខានេះ GE និងបង្កើនការជួយដល់ប្រទេសកម្ពុជាពិសេសលើការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពធនធានមនុស្សលើបច្ចេកទេសនៃការវះកាត់ប្រកបដោយសុវត្តិភាពនោះ។
លោក Ann Klee ប្រធានមូលនិធិ GE បានលើកឡើងថា “គំនិតផ្តួចផ្តើមនេះនឹងផ្តោតទៅលើការកសាងសមត្ថភាពស្ថាប័នរបស់កម្ពុជា ដើម្បីបន្តកែលម្អការវះកាត់យូរអង្វែងនៅក្នុងពេលអនាគត។ រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាលើកកម្ពស់គុណភាព និងបង្កើនលទ្ធភាពទទួលបានការថែទាំសុខភាពនៅក្នុងប្រទេសហើយមូលនិធិGEរីករាយក្នុងការសហការជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់ផ្នែកវះកាត់នេះ”។
“កម្មវិធីវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ ២០២០ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ជាមួយនឹងគោលដៅកាត់បន្ថយការស្លាប់ ដែលអាចបង្ការបាននិងការពន្លឿនការទទួលបានសេវាវះកាត់ប្រកបដោយសុវត្ថិភាព និងការប្រើថ្នាំសណ្តំនៅទូទាំងពិភពលោក។ គោលបំណង សំខាន់ៗរបស់កម្មវិធីវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០គឺ៖ ១ -ឥទ្ធិពល៖កាត់បន្ថយការស្លាប់ដែលអាចបង្ការបានពីលក្ខខណ្ឌជម្ងឺដែលអាចព្យាបាល ដោយការវះកាត់ដោយបង្កើន គុណភាពនៃការថែទាំ និងបង្កើនចំនួននៃការវះកាត់ក្នុងកន្លែងវះកាត់ ដែលគាំទ្រដោយកម្មវិធីវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០។២-ភាពច្នៃប្រឌិត ៖ ណែនាំ និងសាកល្បងគំរូប៉ិនប្រសប់សម្រាប់ការអនុវត្តក្នុងវិស័យសុខភាពជាសកលនិង៣-ការពង្រីក៖ កសាងនិងពង្រឹងប្រព័ន្ធអេកូសាស្ត្រប្រកបដោយនិរន្តរភាពសម្រាប់ការវះកាត់ សង្គ្រោះបន្ទាន់និងសំខាន់ នៅក្នុងតំបន់ក្រីក្រ។
កម្មវិធីវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ ២០២០ បានចាប់ផ្តើមប្រតិបត្តិការនៅប្រទេសអេត្យូពីនៅឆ្នាំ ២០១៦ និងនៅប្រទេសតង់ហ្សានីនៅឆ្នាំ ២០១៧។ គំនិតផ្តួចផ្តើមនេះបានជួយគាំទ្រដល់រដ្ឋាភិបាលអេត្យូពីនិងតង់ហ្សានីដើម្បីបង្កើតយុទ្ធសាស្ត្រ វះកាត់ថ្នាក់ជាតិ ដែលត្រូវបានគេស្គាល់ថាជាការសង្គ្រោះជីវិតតាមរយៈការវះកាត់និងផែនការវះកាត់ សម្ភព និងថ្នាំស្ពឹកជាតិ។ តាមរយៈកម្មវិធីរបស់កម្មវិធីវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ ២០២០ មន្ទីរពេទ្យបឋម ជាក់លាក់នានាបានបង្កើនបរិមាណនៃការ វះកាត់ដល់ទៅ ៥០% និងកាត់បន្ថយអត្រាមរណភាព និងអត្រា ឆ្លងមេរោគដល់ទៅមួយភាគបី។ មានបុគ្គលិកជាង១២០០ នាក់នៅអាហ្វ្រិកខាងកើត កម្មវិធីវះកាត់ប្រកបដោយសុវត្ថិភាព២០២០ ផ្តល់លទ្ធភាពឱ្យក្រុមវះកាត់នានាធ្វើការជាមួយគ្នា បានយ៉ាងល្អ អនុវត្ត មានឧត្តមានុវត្តនានាដូចជា អនុវត្តតាមនីតិវិធីវះកាត់ប្រកបដោយសុវតិ្ថភាពរបស់ អង្គការ សុខភាពពិភពលោក ជួសជុល និងសម្អាត ឧបករណ៍វះកាត់ប្រើសើរជាងមុន។
ការវិនិយោគរបស់មូលនិធិ GE ក្នុងការវះកាត់នៅតំបន់អាស៊ីអាគ្នេយ៍បានអនុវត្តបន្តលើការងារអស់រយៈពេលជាង១០ឆ្នាំនៅក្នុងតំបន់ ដើម្បីកែលម្អការទទួលបានសេវាថែទាំសុខភាព ដែលមានគុណភាពរបស់សហគមន៍ជនបទ និង សហគមន៍ងាយរងគ្រោះ។ ក្នុងអំឡុងពេលនោះ ក្រុមហ៊ុន GE និងមូលនិធិ GE បានផ្តល់ថវិកាចំនួន ១២ លានដុល្លារ ដើម្បីនាំយកឧបករណ៍ វេជ្ជសាស្ដ្រទំនើបៗ បង្កើតកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសប្រើប្រាស់សម្ភារៈបរិក្ខារជីវវិជ្ជសាស្ត្រ (BMET) ដោយសហការ ជាមួយសាកលវិទ្យា ល័យ Duke និងអង្គការសុខភាពវិស្វកម្មពិភពលោក ហើយបង្កើនលទ្ធភាពទទួលទឹកសុវត្ថិភាព ដោយ ឧបត្ថម្ភប្រព័ន្ធបន្សុតទឹក ជាមួយនឹងការបណ្តុះបណ្តាលសម្រាប់មជ្ឈមណ្ឌលថែទាំសុខភាពនានា។ កម្មវិធី នេះបានគាំទ្រដល់ មន្ទីរពេទ្យជាង ៤០ នៅក្នុងខេត្តចំនួន២៥ ។ កម្មវិធីវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ ២០២០ បំពេញបន្ថែមយ៉ាងល្អប្រសើរលើកម្មវិធីថែទាំសុខភាពដែលគាំទ្រដោយ មូលនិធិ GE ដែលយើងបានចាប់ផ្តើមនៅកម្ពុជាក្នុងឆ្នាំ ២០០៩។
មូលនិធិ GE ជាស្ថាប័នសប្បុរសធម៌របស់ក្រុមហ៊ុន GE ប្តេជ្ញាចិត្តក្នុងការផ្លាស់ប្តូរសហគមន៍ និងបណ្តុះកម្លាំង ពលកម្មចម្រុះ។ មូលនិធិ GE កំពុងអភិវឌ្ឍជំនាញដោយនាំយកមកនូវការរៀនសូត្រ ប្រកបដោយភាពប៉ិនប្រសប់ នៅក្នុងសុខភាពសហគមន៍ទូទាំងពិភពលោក និងការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) ពង្រីកអ្វីដែលមានប្រសិទ្ធភាព និងបង្កើតដំណោះស្រាយដែលមាននិរន្តរភាព៕
Source: Kampuchea Thmey Daily
0 Comments