Ad Code

ឯម ឡេង​លី ជួប ខុន ក្រុង​ថេប ខ​ណៈ​ វេ​ង សុ​ភ័​ក្រ សាក​ជាមួយ ហា ឆ្លាម នៅ សង្វៀន​SEATV



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​ឯម ឡេង​លី អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ សែន​ជ័យ និង វេ​ង សុ​ភ័​ក្រ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ លើស​ង្វៀន​Wurkz នា​រសៀល​ថ្ងៃអាទិត្យ​ទី​១៦ ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ។

អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ ឯម ឡេង​លី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ខុន ក្រុង​ថេប ( Khon Krong Thap )​។ ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧១​គីឡូក្រាម ។

ខុន ក្រុង​ថេប គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ច្រើនលើក​ហើយ​កន្លងមក ។ អ្នក​ប្រដាល់ ថៃ​រូបនេះ បើ​ប្រៀប​ជាមួយ​ឯម ឡេង​លី គឺ​មិនដឹងថា​អាច​យកឈ្នះ​ឡេង​លី​បាន​ឬ​អត់​នោះទេ ព្រោះថា​ឡេង​លី គេ​ទើបតែ​ផ្តួល​ជើង​ខ្លាំង​ថៃ​ភិ​ច អា​រុណ កាលពី​ចុងខែ​សីហា​កន្លងមក​នោះ ។

ខុន ក្រុង​ថេប គេ​ធ្លាប់​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ខ្មែរ​ប៉ុន្មាន​នាក់​មកហើយ ។ ប៉ុន្តែ​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មកជួប​ឯម ឡេង​លី ហាក់ដូចជា​រាង​យ៉ាប់​ស៊ី​បន្តិច ។ ខុន ក្រុង​ថេប មានកំនត់​ត្រា​ប្រកួត​ចំនួន​៨៧​លើក ឈ្នះ​៦៩​លើក ចាញ់​១៨​លើក និង​មិនដែល​ស្មើ​។​អ្នក​ប្រដាល់​ថៃ​រូបនេះ វាយ​ខ្លាំង​និង​ល្អ ។ យ៉ាងណា ខុន ក្រុង​ថេប ប៉ះ​ជាមួយ ឯម ឡេង​លី ក៏​ប្រហែលជា​ជួប​ការលំបាក​ដែរ ព្រោះថា ឡេង​លី ថ្វីត្បិតតែ​មាន​ប្រវត្តិ​ប្រកួត​ត្រឹមតែ​ជាង​៤០​លើក ឈ្នះ​៣១​លើក ចាញ់​០៨​លើក​និង​ស្មើ​០១​លើក​ក្តី តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ។​

ឯម ឡេង​លី យ៉ាងណា​ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំមើល តើន​រណា​ឈ្នះ​រវាង​ឯម​ឡេង​លី និង ខុន ក្រុង​ថេប នេះ ? ។ ឡេង​លី គេ​ប្រកួត​ចុងក្រោយ បាន​វាយ​ឈ្នះ​ជើង​ខ្លាំង​ថៃ​ភិ​ច អា​រុណ​ក្នុង​ទឹក​ទី ៥ កាលពី​ថ្ងៃទី​២៥​សីហា​កន្លងទៅនេះ ។​

ចំពោះ វេ​ង សុ​ភ័​ក្រ អ្នក​ប្រដាល់​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូ​អោយ​ជួប​សាក​កណ្តាប់ដៃ​ជាមួយ ហា ឆ្លាម​(Ha Chhlam) អ្នក​ប្រដាល់​ថៃ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។​

ហា ឆ្លាម ជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ ។ គេ​ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ម្តង​ហើយ​កាលពី​ថ្ងៃទី​០១​កញ្ញា​២០១៨ ដោយ​ផ្តួល​សេង ស្រឿ​ន​អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក អោយ​សន្លប់​ក្នុង​ទឹក​ទី​២ ។ បើតាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEA-TV​អោយដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៨​លើក ឈ្នះ​៥១​លើក ចាញ់​០៧​លើក និង មិនដែល​ស្មើ ។​

វេ​ង សុ​ភ័​ក្រ ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា គេ​ធ្លាប់​ប្រកួត​ជាមួយ​ថៃ​បាន​២១​លើក​ហើយ ដោយ​វាយ​ឈ្នះ​១២​លើក ចាញ់ ០៦​លើក និង​ស្មើ​០៣​លើក ។ សុ​ភ័​ក្រ គេ​មានបទពិសោធន៍​ច្រើន​ក្នុង​ការប្រកួត ដោយ​គេ​មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ។

ទោះជា​បែបនេះ​ក្តី មិនទាន់​ហ៊ាន​សន្និដ្ឋានថា វេ​ង សុ​ភ័​ក្រ​ជួប​សំណាងល្អ​នៅក្នុង​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ហា ឆ្លាម នេះឡើយ ? ចាំមើល សុ​ភ័​ក្រ អាច​យកឈ្នះ ហា ឆ្លាម​បាន​ឬ​អត់ សម្រាប់​ជំនួប​លើក​នេះ ? ។ វេ​ង សុ​ភ័​ក្រ ប្រកួត​ចុងក្រោយ​ជាមួយ​ថៃ គេ​បាន​វាយ​ចាញ់​Pek Theing ដោយ​ពិន្ទុ ។​

គង់ សំបូរ អ្នក​ប្រដាល់​ជើង​ខ្លាំង ដែល​បាន​បាត់​មុខ​ពីស​ង្វៀន​ជិត​មួយឆ្នាំ​នោះ ពេលនេះ​គេ​បាន​វិល​ត្រឡប់មក​ប្រកួត​វិញ​ហើយ ដោយ​ប្រកួត​អោយ​ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខេត្តសៀមរាប ព្រោះ​គេ​បាន​ទៅ​នៅ​និង​ហ្វឹកហាត់​នៅ​ទីនោះ។

សំបូរ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ចេង គា អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ ប្រកួត​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម ។ ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក ។ អ្នកណា​ឈ្នះ អ្នកណា​ចាញ់ មិនអាច​ទាយ​មុន​បានទេ ព្រោះ​គង់ សំបូរ ខាន​ប្រកួត​យូរ។

ចំណែក ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី នឹង​ជួប​ប្រកួត​ជាមួយ​នួន រ៉ា​ថេ​ន អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu