Ad Code

សំបុត្រ​ត្រៀម​ចូល​មើល​ពានរង្វាន់ AFF Suzuki Cup នៅ​កម្ពុជា​មានតម្លៃ​៦០០០៛​និង​១២០០០៛



សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានប្រកាស​ដាក់លក់​សំបុត្រ​ជូន​អ្នកគាំទ្រ​ចូល​ទស្សនា​ពេល​ក្រុម​ជម្រើសជាតិ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 ខណៈ​សំបុត្រ​នេះ​មានតម្លៃ​ថ្លៃ​ជាង​ពេល​ប្រកួត​មិត្តភាព​អន្តរជាតិ​រាល់​លើក​កន្លងទៅ​។

​សូមបញ្ជាក់ថា​សំបុត្រ​ដែល​នឹង​ដាក់លក់​មុនគេ​នេះ​គឺ​សម្រាប់​ជំនួប​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី ពោលគឺ​ចាប់ផ្តើម​លក់​នៅ​ថ្ងៃទី​២៩ ខែ​១០​ឆ្នាំ​២០១៨ តទៅ​ចាប់ពី​ម៉ោង ៩:០០​ព្រឹក ដល់​ម៉ោង ៦:០០​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​សំបុត្រ​មានតម្លៃ​១២,០០០៛​សម្រាប់​ប្រភេទ​ទី​១​និង​តម្លៃ​៦,០០០៛ សម្រាប់​ប្រភេទ​ទី​២​។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ក្នុង​ម៉ោង​ធ្វើការ​ទៅ​លេខ​០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០​។



​បើ​និយាយ​ពី​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​ នឹងធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍​ទាំងមូល​នេះ​នៅ​កម្ពុជា គឺ​ទទួល​សិទ្ធិ​ផ្សាយ​ផ្ទាល់​ដោយ​ប៉ុស្តិ៍ BTV News ផងដែរ​។​

សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា វិញ​នឹង​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ក្រុម​នេះ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ត្រូវធ្វើ​ដំណើរ​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម នៅ​ទីក្រុង​ហាណូយ​។



ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រមូលផ្តុំ​ឡើងវិញ​កាលពី​ថ្ងៃទី​២០​ខែតុលា ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ ក្រោយ​បញ្ចប់​បេសកកម្ម​ប្រកួត​មិត្តភាព​អន្តរជាតិ​កន្លងទៅ​។ កីឡាករ​ចំនួន​២៥​នាក់​ដែល​ស​.​ប​.​ក កោះហៅ​ចុង​ក្រោយនេះ​មានដូចជា​កីឡាករ សេត រ៉​ស៊ី​ប​,​ចាន់ វឌ្ឍនាកា​,​ហុង ផេង របស់​ក្រុម​បឹងកេត ហើយ​ក្លិប​ក្រសួងការពារជាតិ​មាន​កីឡាករ​៤​នាក់​គឺ ឈិន ឈឿន​,​រ៉ឹ​ម ប៊ុន​ហៀ​ង​, ស ពិសិដ្ឋ និង អ៊ុំ វិចិត្រ​។ ក្រុម​ណាហ្គា​វើ​ល បានជ្រើសរើស​កីឡាករ ស៊ុះ ស៊ូ​ហា​ណា​,​គួច សុ​កុម្ភៈ​,​ឆេង ម៉េង និង​គួច ដា​នី​។ ចំណែក​ភ្នំពេញ​ក្រោ​ន មាន​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន​, អ៊ិន សូ​ដា​វីដ​,​ប្រាក់ ធី​វ៉ា និង​ស៊ិន កក្កដា​។ សារ៉េត គ្រី​យ៉ា​,​នេន សុធា​រ័ត្ន​,​សឿ​យ វិសាល និង​ប្រាក់ មុន្នី​ឧ​ត្ត​ម មកពី​ព្រះខ័ន​រាជ​ស្វាយរៀង​។ ធា​រី ចន្ថា​ប៊ី​ន របស់​ក្លិប Terengganu FA មកពី​លី​គ​ម៉ាឡេស៊ី​។ កីឡាករ ជា វណ្ណ​សាក់​, កែវ សុខ​ផេង​, កែវ សុខ​សិលា​, ទិ​ត្យ ឌី​ណា របស់​ណាហ្គា​វើ​ល និង​កីឡាករ​វ័យក្មេង សៀង ច​ន្ធា របស់​ក្រុម​មជ្ឍមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu