Ad Code

ភ្លើង​ឆេះ​ក្លិប​កំសាន្ត​រាត្រី​ នៅ​ស្រុក​ពញាឮ​ស្លាប់​មនុស្ស​ម្នាក់​របួស​២​នាក់



កណ្តាល​ ៖​ ក្លិប​កំសាន្ត​រាត្រី​ស្ថិតនៅ​ភូមិ​អំពិល​ដាំទឹក ​ឃុំ​វិ​ហ៊ា​រ​លួង ​ស្រុក​ពញាឮ​ដែល​សាងសង់​ហើយ​ជា​ស្ថាពរ​ តែ​មិនទាន់​បើក​ដំណើរការ​នោះ ត្រូវ​ភ្លើង​ឆាបឆេះ​ទាំងស្រុង​បណ្តាល​ឲ្យ​ស្លាប់​មនុស្សម្នាក់​ និង ​របួស​២​នាក់​ ដែល​ដើមហេតុ​ផ្តើម​ចេញពី​ជាង​ត​បណ្តាញ​ភ្លើង​ម៉ាស៊ីន​ត្រជាក់​ធ្វើ​ឲ្យ​ឆ្លង​ចរន្ត​ទុសេ​តែម្តង។



អគ្គីភ័យ​នេះ​កើតឡើង​នៅ ថ្ងៃ​សៅរ៍ ទី​១៣​ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៤​នឹង​០៦​នាទី​។​
​សម​ត្ថ​កិច្ច​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​អាត ​សុវណ្ណ ​ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ មុខរបរ​ជាង​ម៉ា​ស៊ីន​ត្រជាក់​មាន​ទីលំនៅ​ភូមិ​តាសេក​ក្រោម ​ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង​។



ចំណែក​អ្នករបួស​២​នាក់​ទៀត​ ត្រូ​វបាន​ប​ញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រាជធានី ភ្នំពេញ ដោយឡែក​សំណង់​ក្លិប​ទាំងមូល​ខូចខាត​ទាំងស្រុង​ ដែល​មាន​ទំហំ ទទឹង​ប្រវែង​៣០​ម៉ែត្រ​បណ្តោយ​ប្រវែង​៥០​ម៉ែត្រ ស្នងការ​នគរបាល​ខេត្តកណ្តាល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន​បាន​ឲ្យ​ដឹង​ថា ​អគ្គិភ័យ​នេះ​ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន ១៦​គ្រឿង​ គឺ​មាន​រថយន្ត​ខេត្តកណ្តាល​០៥​គ្រឿង ​រថយន្ត​ខេត្តកំពង់ឆ្នាំង​០២​គ្រឿង​ រថយន្ត​ខេត្តកំពង់ស្ពឺ​០១​គ្រឿង រថយន្ត​រោងចក្រ​ថៃ​យ៉ា​០២​គ្រឿង ​រថយន្ត​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ​០៤​គ្រឿង​រថយន្ត​រាជធានី​ភ្នំពេញ​០២​គ្រឿង​។



លោកស្នងការ​បាន​បញ្ជាក់​ថា​ អ​គ្គិភ័យ​នេះ​ផ្តើមចេញពី​ជាងភ្លើង​ត​ភ្លើង​ម៉ា​ស៊ី​ន​ត្រជាក់​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ទុសេ​តែម្តង​ តែ​យ៉ាងណា​កម្លាំង​សម​ត្ថ​កិច្ច​គ្រប់គ្រង​បាន​នៅ​ម៉ោង​១៥និង៣០នាទី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu