បន្ទាយមានជ័យ ៖ បុរសជាភេទទី៣ម្នាក់ លួចសម្ងំលក់គ្រឿងញៀននៅក្នុងបន្ទប់ជួលត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ហើយបានដកហូតថ្នាំញៀនរួមមាន១ ម្សៅក្រាមពណ៌សថ្លា ១កូនថង់ធំល្មម ថ្នាំគ្រាប់ពណ៌ទឹកក្រូចមានអក្សរLV ចំនួន១៤៣គ្រាប់កន្លះ ថ្នាំគ្រាប់ពណ៌លឿងខ្ចីចំនួន ៣០ គ្រាប់ មានអក្សរ រ៉ូឡិច ថ្នាំគ្រាប់ពណ៌ខៀវខ្ចីចំនួន ៩០ គ្រាប់ មានអក្សរ រ៉ូឡិច ថ្នាំដបកេតាមីន ចំនួន ៦១ដប ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២ថ្នាំបន្ទះចំនួន១៧គ្រាប់ សំបកដបកេតាមីនចំនួន ៤៥៤ ដប គំរបដបកេតាមីនមួយចំនួន រួមនឹងប្រអប់ថ្នាំកេតាមីនចំនួន ០៥ពណ៌ខៀវ ថង់កិបមាត់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ថង់ខ្មៅ មានរុំស្កុតចំនួន៤ សម្រាប់ច្រកគ្រឿងញៀន ឆ្នាំងសម្រាប់សម្ងួតថ្នាំញៀនចំនួន១កេះ ក្រដាសដែលមានសរសេរលេខទូរស័ព្ទ ភ្នំពេញ ប៉ោយប៉ែតចំនួន២។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ជួល នៅចំណុចខាងកើតផ្សារត្រី ស្ថិតនៅភូមិ បាលិលេយ្យ១ សង្កាត់ ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យជាភេទទី៣នោះ នៅមុនពេលកើតហេតុនោះ ប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការក្រុងប៉ោយប៉ែតថា មានគេចែកចាយគ្រឿងញៀននៅក្នុងបន្ទប់ជួលលេខ០៥នៅជាន់ទី១ នៅចំណុចខាងកើតផ្សារត្រី កម្លាំងជំនាញបានទៅដល់ទីតាំងហើយបានធ្វើការឆែកឆេរ រកឃើញជនសង្ស័យ ម្នាក់កំពុងត្រៀមយកគ្រឿងញៀនទៅលក់។
ដោយមានការសារភាព ពីឈ្មោះ ភាព រក្សា កម្លាំងសមត្ថកិច្ចក៏បន្តទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែតឈ្មោះ ធុន សុគន្ធា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិ បាលិលេយ្យ២ សង្កាត់ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុខរបរ បុគ្គលិកកាស៊ីណូ។
ជនសង្ស័យទាំង២នាក់ កំពុងស៊ើបសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកំពុងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments