Ad Code

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ អនុញ្ញាត​ឲ្យ​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ប្រទេស​បារាំង​ចូល​ជួប​ពិភាក្សា​ការងារ



ភ្នំពេញ​ ៖​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​២៥​ខែតុលា​ ឆ្នាំ​២០១៨ ​បាន​អនុញ្ញាត​ឲ្យ​លោក Christian Vigouroux ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ប្រទេស​បារាំង​ចូល​ជួប​ពិភាក្សា​ការងារ​នៅ​ទីស្តីការក្រសួង​ក្រសួងសុខាភិបាល​។

លោក​សាស្ត្រាចារ្យ​ម៉ម​ ប៊ុនហេង ​បាន​សម្តែង​ការ​ស្វាគមន៍​ដល់ លោក Christian Vigouroux និង​ថ្លែងអំណរគុណ​ដល់​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែល​បាន​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ដល់​វិទ្យាស្ថាន​បា​ស្ទ័​រ​កម្ពុជា និង​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​កម្ពុជា លើ​វិស័យ​សិក្សា​ស្រាវជ្រាវ និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​។

លោក Christian Vigouroux ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ប្រទេស​បារាំង​បាន​ជម្រាបជូន លោក​រដ្ឋមន្ត្រី​ថា​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​សហការ​ជាមួយ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ក្នុង​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ជំងឺឆ្លង ដូចជា​គ្រុនឈាម រលាក​សួត ជំងឺ​ឆ្កែឆ្កួត ជំងឺ​ផ្តាសាយ និង​ជំងឺឆ្លង​ដទៃទៀត និង​ជួយ​បង្កើន​សមត្ថភាព​របស់​អ្នកស្រាវជ្រាវ​វ័យក្មេង​។

លើស​ពី​នេះ​ទៀត វិទ្យាស្ថាន​ប៉ាស្ទ័រ ក៏បាន​ជួយ​ដល់​ផ្នែក​បង្កើន​សមត្ថភាព​រប​ស់​មន្ត្រី​សុខាភិបាល​កម្ពុជា​វ័យក្មេង តាមរយៈ​ការ​បញ្ជូន​និស្សិត វ័យ​ក្មេង​ទៅ​សិក្សា​អនុវត្ត​អំពី​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ នៅ​ប្រ​ទេ ស​បារាំង​ផងដែរ​។

លោក Christian ក៏បាន​ស្នើសុំ លោក​រដ្ឋមន្ត្រី បន្ត​ការគាំទ្រ​ដល់​សកម្មភាព​របស់​វិទ្យាស្ថាន​បាស្ទ័​រ​កម្ពុជា​ផងដែរ​។ ​ជា​ការ​ឆ្លើយតប លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ លោក Christian និង​វិទ្យាស្ថាន​បា​ស្ទ័​រ ដែល​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​គម្រោង​សិក្សា​ស្រាវជ្រាវ និង​សុំ​ឲ្យ​បន្ត​ជួយ​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស ជាពិសេស​និស្សិត នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដើ​ម្បី​ក្លាយជា​ធនធានមនុស្ស​ទៅ​ថ្ងៃ​អនាគគ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu