Ad Code

ក្រុម​ចោរ​ដើរ​លូក​កាបូប​តាម​សាលាឆាន់ ក្នុង​ថ្ងៃបុណ្យ ១​សំបុក ត្រូវ​ចាប់ខ្លួន



បាត់ដំបង ៖ ជនសង្ស័យ​ចំនួន ៤ នាក់ ដែលជា​មុខសញ្ញា​ដើរ​លូក​កាបូប​ក្នុង​ថ្ងៃ​បុណ្យទាន ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​ក្រុម​បង្ការ បង្ក្រាប ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែមួយ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ជាក់ស្តែង​នៅតាម​ទី​អារាម។​

​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៨ គឺជា​ថ្ងៃបុណ្យ​ភ្ជុំ​ដំបូង ដោយសារ​តែមាន​ករណី​ចោរ​ដើរ​លូក​កាបូប​នៅក្នុង​សាលាឆាន់ ក្នុង​ទី​អារាម វត្តភ្នំ​សំពៅ ក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង ទាំង​ព្រឹក​ ខណៈដែល​ពុទ្ធបរិស័ទ​កំពុង​នាំគ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ។​

​ក្រោយ ពី​ទទួលបាន​ពាក្យ បណ្តឹង របស់​ជន​គ្រោះ​ឈ្មោះ ចេង ប៊ុនរ៉ានី ភេទ​ស្រី អាយុ​៣១ ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង រួចមក កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត បាន​ចុះ ប្រ​ត្តិ​ប​ត្តិ​ការ ទៅកាន់​ចំណុចកើតហេតុ​ខាងលើ ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា ដោយសារតែ​របស់​ដែល​បាត់បង់​គឺមាន​ទឹកប្រាក់​ប្រមាណ​ជាង ១០០០ ដុល្លារ ។​

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤ នាក់​ក្នុងនោះ​គឺ ១. ឈ្មោះ ផល អ៉ី​ម ភេទ​ស្រី អាយុ ២៨​ឆ្នាំ ២. ឈ្មោះ ហង្ស ណា​រី ភេទ​ស្រី អាយុ ២៩​ឆ្នាំ ៣. ឈ្មោះ ពេជ្រ សុភ​ក្ត្រ័ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ និង ៤. ឈ្មោះ ផល ផា ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ពួកគេ​ទាំងអស់គ្នា មាន​ទីលំនៅ នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

​បច្ចុប្បន្ន​ក្រោយពី​ទទួលបាន​នូវ​ចម្លើយសារភាព​រួច​មក សមត្ថកិច្ច​បានប្រគល់​ជនសង្ស័យ​ទាំង ៤ នាក់ ទៅអោយ​ផ្នែក​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការបន្ត៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu