Ad Code

ណាហ្គា​វើ​លដ៍ មាន​លក់​ក្តាម​សៀង​ហៃ និង​ម្ហូប​ពិសេស​ជាច្រើន​មុខ​!



​ភ្នំពេញ​ ៖ ​ណាហ្គា​វើ​លដ៍​មាន​លក់​ក្តាម​សៀង​ហៃ​ដែល​នាំចូល​ពី​ទីក្រុង​ជាំ​ង​ស៊ូ​ប្រទេស​ចិន និង​ម្ហូប​ឆ្ងាញ់ៗ​ជាច្រើន​ជម្រើស​ចាប់ពី​ឥឡូវនេះ​រហូតដល់​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៨​ខាងមុខនេះ​។

ភោជនីយដ្ឋាន​ចិន​ប្រណីត​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ឆ្នាំ ២០១៨ Fortune Palace (​ជាន់​ទី ១ ណាហ្គា​វើ​លដ៍​) និង Hall of Golden Chimes (​ជាន់​ទី ៥ ណាហ្គា​ទី ២) មាន​បម្រើ​ម្ហូប​ពិសេស​ដែល​ច្នៃ​យ៉ាង​ផ្ចិតផ្ចង់​ពី​ក្តាម​សៀង​ហៃ​ស្រស់ៗ​បំផុត​។ ក្តាម​សៀង​ហៃ​នេះ មាន​ភាពល្បីល្បាញ​ដោយសារ​មាន​សាច់​ផ្អែម និង​ពង​ដែលមាន​រសជាតិ​ឆ្ងាញ់​ជាប់ចិត្ត​។

នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace ក្តាម​សៀង​ហៃ​នេះ ត្រូវបាន​ច្នៃ​ដោយ​ខ​ជាមួយ​ស្រា​ចិន​ក្នុង​ឆ្នាំ​ថ្ម ឬ​ចម្អិន​ជាមួយ​ទឹកខ្មេះ​ខ្មៅ​ពិសេស​ដើម្បី​បង្កើន​រសជាតិ​ឲ្យ​ឆ្ងាញ់​ទ្វេដង​តាមបែប​ធម្មជាតិ​។ ចំណែក​នៅ​ភោជនីយដ្ឋាន​ចិន Hall of Golden Chimes វិញ លោកអ្នក​អាចមក​នំ​ប៉ាវ​ស្នូល​ក្តាម​ចំហុយ នំ​ប៉ាវ​ស្នូល​បង្គា និង​ប្រហិត​ក្តាម​សៀង​ហៃ​ក្នុង​ទឹក​ស៊ុប ។​ល​។

ណាហ្គា​វើ​លដ៍​សូម​ណែនាំ​ឲ្យ​លោកអ្នក​មក​រីករាយ​ពិសា​ម្ហូប​កំពូល​រសជាតិ​តម្លៃ ១០ ដុល្លារ​នៅ​ភោជនីយដ្ឋាន​លំដាប់​ពិភពលោក​ទាំង ១០ នៅ​ណាហ្គា​វើ​លដ៍​ផងដែរ​ដែលមាន​បម្រើ​ម្ហូប​រសជាតិ​ដើម​មកពី​ជុំវិញ​ពិភពលោក​។ ដោយ​ចំណាយ ១០ ដុល្លារ​ប៉ុណ្ណោះ លោកអ្នក​អាចមក​ពិសា​ប៉ាវ​ហ៊ឺ និង​តៅហ៊ូ​នាំ​លាភ​នៅ​ភោជនីយដ្ឋាន​ចិន Fortune Palace ឬ​មី​អ៊ីតាលី​ជាមួយ​មឹក​នៅ​ភោជនីយដ្ឋាន​អ៊ីតាលី Bistro Romano ។ ម្ហូប​ផ្សេងទៀត​ដែល​អ្នក​គួរ​សាកល្បង រួមមាន​បង្កង​ទន្លេ​ញាត់​ក្នុង​ត្រប់ បង្គា​ចៀន​ជាមួយ​ពង​ទាប្រៃ ត្រី​ឆ្ពង់​ឆា សាច់គោ​តាត​តា បាយ​រុំ​ត្រី​សាល​ម៉ុ​ន បង្គា តៅហ៊ូ និង​ម្ហូប​ដែល​ពេញនិយម​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលមាន​បម្រើ​នៅ​ភោជនីយដ្ឋាន​បារាំង Le Gourmet បានីយដ្ឋាន​ណាហ្គា​រ៉ក់ ភោជនីយដ្ឋាន​កូរ៉េ Korean Grill ភោជនីយដ្ឋាន​ជប៉ុន Teppanyaki ភោជនីយដ្ឋាន​ឥណ្ឌូចិន Indochine ភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋាន Chopstick និង​ភោជនីយដ្ឋាន​វិមាន​ស៊ី​ធី​វ៉ក​។

សម្រាប់​អ្នក​ដែល​ចង់​មក​ពិសារ​ជា​លក្ខណៈ​ក្រុមគ្រួសារ ឬ​មិត្ត​ភ័ក្តិ សូម​អញ្ជើញ​មក​រីករាយ​ពិសា​អាហារ​ប៊ុ​ហ្វេ​អន្តរជាតិ និង​គ្រឿង​សមុទ្រ​ដែលមាន​ច្រើន​មុខ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ តម្លៃ ៣៩​ដុល្លារ​សម្រាប់ ២ នាក់​នៅ​ភោជនីយដ្ឋាន​ប្រណីត 2Pangea នៅ​ជា​ន់ទី ២ ណាហ្គា​ទី ២ ដែលមាន​បម្រើ​ជា​រៀងរាល់ថ្ងៃ ពី​ម៉ោង ៥:៣០ ល្ងាច​ដល់ ១០ យប់​រហូតដល់​ថ្ងៃទី ៣០ វិច្ឆិកា ។

ដើម្បី​អបអរ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក លោកអ្នក​អាច​រីករាយ​ពិសា​អាហារ​ប៊ុ​ហ្វេ​បែប​ខ្មែរ​ពេល​ល្ងាច​ដែលមាន​ម្ហូប​មកពី​ទូទាំង ២៥ រាជធានី​ខេត្ត​ទូទាំងប្រទេស​កម្ពុជា និង​ពិសា​ស្រា​បៀរ​អង្គរ​ថូ​ដោយ​សេរី ដែលមាន​បើក​បម្រើ​រៀងរាល់ថ្ងៃ ពី​ម៉ោង ៥:៣០ ល្ងាច​ដល់ ៩:៣០ យប់ តម្លៃ ១០ ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ម្នាក់​នៅ​ភោជនីយដ្ឋាន The Pangea ។

មិនតែប៉ុណ្ណោះ លោកអ្នក​ទស្សនា​ការសម្តែង​សិល្បៈ​ប្រពៃណី និង​ភ្លេងខ្មែរ​ដោយផ្ទាល់​ថែម​ទៀតផង​ខណៈ​កំពុង​ពិសា​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​។

សូម​អញ្ជើញ​មក​ណាហ្គា​វើ​លដ៍ និង​រីករាយ​ពិសា​ម្ហូប​ដែល​អ្នក​ចូលចិត្ត​នៅថ្ងៃនេះ​!
​គួរ​បញ្ជាក់ថា​ជាមួយ​ការពង្រីក​បន្ថែម​ថ្មី​ចុងក្រោយ ណាហ្គា​វើ​លដ៍ មាន​បន្ទប់​ប្រភេទ​ស្វី​ត និង​ដឺ​លុ​ច្ស​ជាង ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និង​ក្លឹប ២៧ កន្លែង មណ្ឌល​ស្ប៉ា​ប្រណីត​ពីរ សាល​មហោស្រព NABA ដែលមាន ២.០០០ កៅអី​នៅ​ណាហ្គា​ទី ២ ផ្សារ​ទំនិញ​រួច​ពន្ធ​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Duty Free Group ដែលជា​ផ្សារ​ទំនើប​ក្រោម​ដី​ទីមួយ​ក្នុងប្រទេស​កម្ពុជា​ដែលមាន​លក់ទំនិញ​ម៉ាក​អន្តរជាតិ​ល្បីៗ សេវា​កម្សាន្ត​សម្បូរបែប និង​សាលប្រជុំ​ដែល​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ​៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu