Ad Code

ខឹង​ម្តាយ​មិន​អោយ​យក​ម៉ូតូ​ជិះ​ក្លាយជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ



កំពង់ចាម​ ៖ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​បង្ក​​ឡើង​ដោយ​កូនប្រុស​អមត្តញ្ញូ​ម្នាក់ ព្រោះ​តែ​ខឹង​ម្តាយ ​និង​ប្អូនស្រី​បង្កើត​មិន​អោយ​យក​ម៉ូតូ​ជិះ​ដើរលេង​ក៏​ស្ទុះ ទៅ​ទាត់​ប្អូន ​និង​ទះ​ក្មួយ​ដែល​នៅ​តូច​មិនដឹង​អ្វី​ផង​ហើយ​ថែមទាំង​យក​ដាវ​គំរាម​សម្លាប់​ទៀត​ផង។

ប៉ូលិស​បានអោយដឹងថា ​នៅ​ថ្ងៃទី​១២ ​ខែ​តុលា ​ឆ្នាំ​២០១៨ ​ម៉ោង​១៨​និង​៣០​នាទី​ប៉ុស្តិ៍​ នគរបាល​រដ្ឋបាល​ឃុំ​ក្រូច ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ឈ្មោះ​ជួប ភាព ភេទ​ស្រី​ អាយុ​៤៨​ឆ្នាំ ​ជនជាតិ​ខ្មែរ​នៅ​ ភូមិ​ថ្មី ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ថា នៅ​ម៉ោង​១៤​និង​៣០​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ឈ្មោះ ទ្រី រ័ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ជា​កូនបង្កើត បម្រុង​យក​ម៉ូតូ​ជិះ​ដើរលេង តែ​អ្នកស្រី​ជា​ម្តាយ​និង​កូនស្រី​មិន​ឲ្យ ស្រាប់តែ​វាយ​កជើង​ធាក់​ទៅលើ​ប្អូនស្រី​ឈ្មោះ​ទ្រី សុខ​រ៉ា អាយុ​២២​ឆ្នាំ​ត្រូវ​ចំពោះ មួយ​ជើង​ និង​ទះ​កំផ្លៀង​ទៅលើ​ក្មួយប្រុស​ឈ្មោះ​គា ម៉េង អាយុ​៦​ឆ្នាំ ​ត្រូវ​ចំ​ថ្ពាល់​ខាងឆ្វេង មួយ​ដៃ​ព្រមទាំង​យក​ដាវ​ឆ្នៃ​ចំនួន​១​ដើម​ដេញ​គំរាម​កាប់​សម្លាប់ចោល​ទាំងអស់។

ប៉ូលិស​បាន​បន្ត​ថា ​បន្ទាប់ពី​ទទួល​បណ្ដឹង​ហើយ​ប៉ុស្តិ៍​ បាន​សហការ​ជាមួយ​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ធ្វើតេស្ត​រក​សារធាតុ​ញៀន​ឃើញថា វិជ្ជមាន និង​សាកសួរ​កសាង​សំណុំរឿង​តាម​នីតិវិធី​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu