ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ខែតុលានេះលោកប៊ូ វឌ្ឃនា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌចុះធ្វើអនាម័យនិងជំរះស្មៅនៅគល់ស្ពានព្រះមុនីវង្សត្រើយខាងកើតស្ថិតក្នុងសង្កាត់ច្បារអំពៅទី២។
លោកប៊ូ វឌ្ឍនា បានមានប្រសាសន៍ថា នៅថ្ងៃនេះដោយមានការអនុញ្ញាតពីលោកចេង មុនីរ៉ាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅឲ្យខ្ញុំដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌចុះធ្វើ អនាម័យតាមបណ្តោយផ្លូវជាតិលេខ១និងជំរះស្មៅនៅគល់ស្ពានព្រះមុនីវង្សចាស់ដើម្បីអនុវត្តន៍នូវពាក្យស្លោក(ភូមិ សង្កាត់គ្មានសំរាម)។
លោកនាយករងរដ្ឋបាលសាលាខណ្ឌបានបន្តថា ការសំអាតអនាម័យនេះគឺធ្វើឡើងតាមបណ្តាសង្កាត់ទាំង៨ក្នុងខណ្ឌច្បារអំពៅឲ្យមានបរិស្ថានល្អនិងក្នុងរដូវបុណ្យភ្ជុំបិណ្ឌទៀតផង។ ហើយកម្លាំងប្រជាការពារតែងចុះធ្វើអនាម័យនិងរៀបចំសណ្តាប់ធ្នាប់ថែមទាំងការពារសន្តិសុខតាមទីអារាមជារៀងរាល់ថ្ងៃដោយសហការណ៍ជាមួយសមត្ថកិច្ចមូលដ្ឋានទៀតផង។
ក្នុងពេលធ្វើអនាម័យនេះដែរលោកនាយករងរដ្ឋបាលបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសុំចូលរួមអនុវត្តន៍នូវពាក្យស្លោកភូមិសង្កាត់គ្មានសំរាម)ឲ្យបានគ្រប់គ្នាទើបមូលដ្ឋានរបស់យើងគ្មានសំរាមហើយស័ក្តិសមនឹងឈ្មោះ រាជធានីភ្នំពេញដ៏ល្អផូរផង់៕
Source: Kampuchea Thmey Daily
0 Comments