Ad Code

កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ចុះ​ល្បាត​ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​៤​នាក់ ​កំពុង​លួច​លក់​គ្រឿងញៀន



បន្ទាយមានជ័យ ៖ លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ដឹកនាំ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​៥​នាក់ ​ចុះ​ល្បាត​ការពារ​សន្តិសុខ ក្នុងភូមិ​សាស្ត្រ​ក្រុង​ទៅដល់​ចំណុច​ម្ដុំ​ផ្សារ​រ៉ា​ចាស់ ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ស្រាប់​ឃើញ​ប្រទះឃើញ​ជនសង្ស័យ​៣​នាក់​ មាន​កាំបិត ពូថៅ និង​ដាវ​សាំ​ម៉ូ​រ៉ៃ កំពង់​នាំគ្នា​លួច​លក់​គ្រឿងញៀន​កំលាំង​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ ក្រោយពី​ឃាត់ខ្លួន​ហើយ​អាវុធហត្ថ​បាន​ធ្វើ​ការ​ឆែកឆេរ​បន្ទប់​មួយ​របស់​ជនសង្ស័យ​នៅ​ចំណុច​ខាងលើ​រក​ឃើញ​វត្ថុ​តាង​មួយចំនួន​រួមមាន ម្សៅ​ក្រាម ពណ៌​ស​ចំនួន ៥​កូន​ថង់​តូច គ្រាប់​ថ្នាំ​ពណ៌​ក្រហម ចំនួន ១​កូន​ថង់ ស្មើនឹង​១១​គ្រាប់ កញ្ឆា ចំនួន ១ថង់ ១​ដប​បំពង់​ដែក​ទីប ០១​ដើម ពូថៅ ៣​ដើម ញញួរ ២​ដើម កាំបិត​តាំង​តោ ១​ដើម កាំបិត​ខ្វែវ ១​ដើម ដាវ​សាំ​ម៉ូ​រ៉ៃ ៣​ដើម កាំបិត​ច្នៃ ០១​ដើម​។



លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ជនសង្ស័យ ១​មានឈ្មោះ យឿន យ៉េ​ង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​មណ្ឌល​៤ ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២​មានឈ្មោះ អ៊ុន សំណាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ផ្សារ​ហ៊ុយ​ឡេង ភូម​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣​មានឈ្មោះ រី រ៉ា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

បន្ទាប់មក​នៅ​វេលា​ម៉ោង​១០ និង​០០​នាទី​រំលង​អធ្រា​ត្រ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨ អាវុធហត្ថ​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ដែល​ជា​អ្នកកាន់កាប់​បន្ទប់ ឈ្មោះ​ជា សុខ​ជាតិ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​និង​បាន​ដកហូត​វត្ថ​តាង​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​មួយ​កូន​ថង់​តូច។

ជនសង្ស័យ​ទាំង​៤​នាក់​បាន​បញ្ជូន ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​បន្ត​។ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការ​រង ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ក្នុង​ការ​ចុះបង្ក្រាប​គ្រឿង​ញៀន​នេះ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ ទទួល​បាន​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ឲ្យ​អស់អ្នក​លក់​និង​ជក់​គ្រឿងញៀន​នៅ​ក្រុង​ប៉ោយប៉ែត​នេះ​ឲ្យ​អស់​មិន​ថា​ នៅ​ត្រង់​ណា​នោះ​ទេ​។ ជនសង្ស័យ​ក្រោយពី​បាន​សួរនាំ​ហើយ​កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​រឿង​ទៅ​តុលាការ​ដើម្បី​កាត់​ទោស​ទៅតាម​ផ្លូវ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu