Ad Code

ជនសង្ស័យ​ម្នាក់ ​ញៀន​ថ្នាំខ្លាំង​ព្រមទាំង​មាន​វត្ថុ​សម្រាប់​សម្លាប់​ជីវិត​មនុស្ស​ជាច្រើន​ត្រូវ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន



បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​សាក់​ពេញ​ខ្លួន​ញៀន​ថ្នាំខ្លាំង ព្រមទាំង​មាន​វត្ថុ​សម្រាប់​សម្លាប់​ជីវិត​មនុស្ស​ជាច្រើន​ជាប់​នឹង​ខ្លួន ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​នៅ​ចំណុច​ម្ដុំ​ផ្សារ​រ៉ា​ចាស់ ភូមិ​ប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។



លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​មានឈ្មោះ ពេញ តួ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​នៅ​មុនពេល​កើតហេតុ​ជន​នោះ​មាន​សាក់​ពេញ​ខ្លួន​ដូច​ជន​អ្នកលេង​កាប់​ចាក់​មាន​សភាព​ញៀន​ថ្នាំខ្លាំង​ហើយ​មាន​វត្ថុតាង​ជាប់​និង​ខ្លួន​ដូចជា ពូថៅ ១​ដើម កាំបិតប៉័ងតោ ១​ដើម ដាវ​សាំ​ម៉ូ​រ៉ៃ ១​ដើម និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន មួយ​ចំនួន​ធំ​ទៀត​ផង​ដោយ​ខ្លាច​ជន​នេះ​យក​ពូថៅ កាំបិត​តាំង​តោ សាំ​ម៉ូ​រ៉ៃ ទៅ​សម្លាប់​អ្នកដទៃ​ទើប​អាវុធហត្ថ​ឃាត់ខ្លួន​ហើយ​បាន​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​បន្ត​។



លោក​វរសេនីយ៍​ឯក​ ស​ ប៊ុន​សឿង​ មេបញ្ជាការ​រង ទទួល​ការងារ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន បញ្ជាក់​ឲ្យ​ដឹង​ថា ​ការ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នោះ​បាន​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ឲ្យ​ចុះ​បង្ក្រាប​ជននេះ​ព្រោះ​ខ្លាច​បង្ក​ដល់​អសន្តិសុខ​ដល់​ប្រពល​រដ្ឋ​នៅ​ថ្ងៃ​ខាងមុខ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ដើម្បី​ធ្វើតាម​នីតិ​វិធី​របស់​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu