លោកស្រី Rosmah Mansor ដែលជាភរិយាស្រឡាញ់ភាពប្រណីតរបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍ពីបទលាងលុយកខ្វក់ និងការគេចវេះពន្ធទាក់ទងនឹងរឿងអាស្រូវទឹកប្រាក់រាប់ពាន់លានដុល្លារដែលជួយទម្លាក់រដ្ឋាភិបាលរបស់គាត់។
ស្ត្រីអាយុ៦៦ឆ្នាំរូបនេះបានសារភាពថាមិនមានទោសចំពោះការចោទប្រកាន់ពីបទលាងលុយកខ្វក់និងការគេចវេសពន្ធចំនួន១៧ករណីនៅឯតុលាការដែលនៅទីនោះ ស្វាមីរបស់លោកស្រីគឺលោក Najib Razak ក៏កំពុងបង្ហាញខ្លួនដាច់ដោយឡែកមួយផងដែរទាក់ទងនឹងការប្លន់យកប្រាក់របស់រដ្ឋ។
លោកស្រី Rosmah ត្រូវបានអនុញ្ញាតឲ្យបង់ប្រាក់ធានាចំនួនពីរលានរីងហ្គីត (៤៨០,០០០ដុល្លារ) ហើយត្រូវបានបញ្ជាឲ្យប្រគល់លិខិតឆ្លងដែនរបស់នាង។ លោកស្រីក៏ត្រូវបានហាមឃាត់មិនឲ្យទាក់ទងជាមួយសាក្សីណាមួយផងដែរ។
ការចោទប្រកាន់ចំនួន១២ករណីលើកដំបូងគឺពាក់ព័ន្ធនឹងប្រាក់បញ្ញើគណនីធនាគារតែមួយគត់ដែលជាកម្មសិទ្ធិរបស់នាងចាប់ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៧ដែលមានចំនួនសរុបជាង៧លានរីងហ្គីតហើយការចោទប្រកាន់ចំនួន៥ករណីផ្សេងទៀតគឺសម្រាប់ការគេចពន្ធលើប្រាក់បញ្ញើ។
ព្រះរាជអាជ្ញា Gopal Sri Ram បានប្រាប់តុលាការថា ការចោទប្រកាន់លើលោកស្រី Rosmah គឺ “ធ្ងន់ធ្ងរណាស់” ខណៈដែលគាត់បានបង្ហាញពីភាពត្រឹមត្រូវនៃចំនួនប្រាក់ធានាខ្ពស់។
នៅឯតុលាការកាលពីថ្ងៃព្រហស្បតិ៍ លោកស្រីបានអង្គុយស្ងៀមនិងមិនបានមើលនៅវិចិត្រសាលទេដែលជាកន្លែងសមាជិកគ្រួសាររបស់លោកស្រីអង្គុយ។
ក្តីស្រឡាញ់របស់លោកស្រី Rosmah ចំពោះកាបូបដៃម៉ាកល្បីៗ គ្រឿងអលង្ការនិងវត្ថុអនុស្សាវរីយ៍ថ្លៃៗផ្សេងទៀតបានក្លាយជាគោលដៅសម្រាប់អ្នករិះគន់មុនការបោះឆ្នោតកាលពីខែឧសភាដែលទទួលបានជ័យជម្នះដោយក្រុមចម្រុះដឹកនាំដោយអតីតមេដឹកនាំ Mahathir Mohamad ។
បន្ទាប់ពីការចាញ់ឆ្នោត, សាច់ប្រាក់ គ្រឿងអលង្ការនិងកាបូបម៉ាកល្បីៗរាប់រយដែលមានតម្លៃរហូតដល់ទៅ២៧៣លានដុល្លារអាមេរិកត្រូវបានរឹបអូសពីអចលនទ្រព្យរបស់លោក Najib និងភរិយានៅក្នុងការវាយឆ្មក់ជុំវិញទីក្រុងគូឡាឡាំពួរ៕ AFP
Source: Kampuchea Thmey Daily
0 Comments