Ad Code

បើក​​​ម៉ូតូ​លឿន រេ​ចង្កូត​ទៅ​បុក​​​រថយន្ត ស្លាប់​ខ្លួនឯង​នៅ​នឹង​កន្លែង



បាត់ដំបង​ ៖​ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ខណៈដែល​យុវជន​រូបនេះ បាន​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​បាន​រេ​ចង្កូត​ចូលទៅ​ខាងឆ្វេង បណ្តាលអោយ​បុក​នឹង​រថយន្ត​ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ច្រាស់​គ្នា និង​ធ្វើអោយ ស្លាប់​ខ្លួនឯង​នៅ​និង​កន្លែង​តែម្តង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១ និង​១៥ នាទី យប់ លើ​កំណាត់​ផ្លូវ​លេខ​១៥៩C ស្ថិតក្នុង ក្រុមទី ១៦ ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេ​ត្រត​បាត់ដំបង វាង​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1C-8963 ជាមួយ និង រថយន្ត ម៉ាក​TAKOMA​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2P-0797 ក្នុងទិសដៅ​ច្រាស់​គ្នា។

បើ​តាម​ការ​លើកឡើង​ពី​ប្រភព​មួយចំនួន​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​​សង្កេត​ឃើញ​ថា ភាគី​ម៉ូតូ​ដែល​បើកបរ​ដោយ​ឈ្មោះ វៃ ឆ​វ័​ន្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ដាច់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង គឺ​គេ មានការ​បើកបរ​យ៉ាង​លឿន ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។

ប្រភព​ដដែល​បាន​បន្តថា លុះ មកដល់​កន្លែងកើតហេតុ គេ​បាន​រេ​ចង្កូត​ទៅបុក​នឹង​រថយន្ត​តែម្តង ដែល​រថយន្ត​នោះ បើកបរ​ដោយ​ឈ្មោះ ពិ​វ សៅ​លិញ ភេទ​ប្រុស អាយុ 29​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ថ្ងាន់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ បណ្តាលអោយ​ស្លាប់​ខ្លួនឯង​តែម្តង។

បច្ចុប្បន្ន ក្រោយ​កើតហេតុ​កម្លាំង​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ​វាស់វែង ព្រម ទាំង​បាន​ដកហូត​សម្ភារៈ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល ចំណែក​សព ក៏បាន​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ សាច់​ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu