Ad Code

Vietjet ផ្តល់ជូន​នូវ​ភាពល្អ​ឥតខ្ចោះ​ដើម្បី​អបអរ​រដូវ​កាល​បុណ្យ​ប្រចាំឆ្នាំ​២០១៨



ភ្នំពេញ ៖ ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល​នា​ចុងឆ្នាំ​នេះ ក្រុមហ៊ុន Vietjet កំពុងតែ​ពង្រីក​បណ្តាញ​ហោះហើរ​របស់ខ្លួន​ដើម្បី​ផ្តល់​ភាព​កាន់តែ​ងាយស្រួល និង ផ្តល់ឱកាស​កាន់តែច្រើន​សម្រាប់​ការហោះហើរ​ដោយផ្ទាល់​ទៅកាន់​គោលដៅ​ជាច្រើន​។

ជើងហោះហើរ​ថ្មី​មួយ​រវាង​កោះ​ភូ​កុ (​វៀតណាម​) និង ទីក្រុង​សេ​អ៊ូ​ល (​កូរ៉េខាងត្បូង​) នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី២២ ខែធ្នូ​ ឆ្នាំ២០១៨ នេះ​តទៅ​។ ជើងហោះហើរ​នេះ នឹង​ភ្ជាប់​ទិសដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​ទាំងពីរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ធ្វើដំណើរ​រប​ស់​ភ្ញៀវទេសចរ​ក៏ដូចជា​ប្រជាជន​ក្នុងស្រុក​នៃ​ភាគី​ទាំងពីរ ហើយ​វា​ក៏​ជាការ​រួមចំណែក​ដើម្បី​អភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​សមាហរណកម្ម​នៅក្នុង​តំបន់​ផងដែរ​។

ការហោះហើរ​ដែលមានរ​យៈ​ពេល​ប្រាំ​ម៉ោង​កន្លះ​រៀងរាល់​ជើង ជា​រៀងរាល់ថ្ងៃ នឹងធ្វើ​ឲ្យ​ជើងហោះហើរ​ទៅមក​រវាង​កោះ​ភូ​កុ និង ទីក្រុង​សេ​អ៊ូ​ល មាន​ប្រជាប្រិយភាព​។ ជើងហោះហើរ​ពី​កោះ​ភូ​កុ ត្រូវបាន​គ្រោង​នឹង​ចេញដំណើរ​ជា​រៀងរាល់ថ្ងៃ​នៅ​ម៉ោង ១៥និង៣០ ហើយ​មកដល់​ទីក្រុង​សេ​អ៊ូ​ល​នៅ​ម៉ោង ២២និង៤៥ ខណៈ​ពេលដែល​ជើងហោះហើរ​ត្រឡប់មកវិញ នឹង​ចេញដំណើរ​ពី​ទីក្រុង​សេ​អ៊ូ​ល​នៅ​ម៉ោង ១និង៤៥នាទី ហើយ​ទៅដល់​កោះ​ភូ​កុ​នៅវេលា​ម៉ោង ៥និង៣៥នាទី​ម៉ោង​នៅក្នុង​ស្រុក​។

កោះ​ភូ​កុ គឺជា​ផ្នែក​មួយ​នៃ​ខេត្ត កៀន ជាំ​ង (Kien Giang) និង​ជា​កោះធំ​ជាងគេ​នៅក្នុង​ប្រទេស​វៀតណាម​។ កោះ​ភូ​កុ ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ ត្រូវបាន​គេ​ដាក់ឈ្មោះ​និង​ស្គាល់​ថា​ជា «​កោះ​គុជ​» ដែល​បាន​ទាក់ទាញ​ការវិនិយោគ​សំខាន់ៗ​លើ​អចលនទ្រព្យ​នៅក្នុង​គម្រោង​ទេសចរណ៍ និង រមណីយដ្ឋាន​។ ការបើក​ជើងហោះហើរ​ថ្មី​ដែល​ភ្ជាប់​កោះ​ភូ​កុ និង​រដ្ឋធានី​នៃ​ប្រទេស​កូរ៉េខាងត្បូង​នេះ​បានទទួល​ការកោតសរសើរ​ថា​នាំមក​នូវ​ការផ្លាស់ប្តូរ​ដែល​គួរ​ជាទី​មោ​ទក នឹង​លើកកម្ពស់​ការធ្វើដំណើរ​តាមផ្លូវ​អាកាស​ប្រកបដោយ​សុវត្ថិភាព ភាព​ស៊ីវីល័យ និង​ទំនើប មកដល់​ប្រជាជន​ក្នុងស្រុក​នៃ​តំបន់​ទាំងពីរ​។​ទន្ទឹមនឹង​នេះដែរ​ក្រុមហ៊ុន Thai Vietjet ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​មួយ​មាន​ការិយាល័យ​នៅ​ព្រលានយន្តហោះ សុវណ្ណ​ភូមិ នាទី​ក្រុង​បាងកក គ្រោង​នឹង​រៀបចំ​ជើងហោះហើរ​ផ្ទាល់​ពី​ក្រុង​បាងកក​ទៅកាន់​ប្រទេស​វៀតណាម និង តៃវ៉ាន់​ផងដែរ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu