ភ្នំពេញ ៖ តារាសម្តែងនិយមការស្លៀកពាក់សិចស៊ីរងការរិះគន់របស់ទស្សនិកជនស្ទើរងើបមុខមិនរួចកញ្ញា បេននី យ៉ាំង ថ្មីៗនេះ បានបញ្ចេញប្រតិកម្មរិះគន់ដោយមិនសំចៃមាត់លើករណីនៃការ ចុះផ្សាយរបស់Pegeមិនសូវល្បីឈ្មោះក្នុងស្រុកមួយ ដែលបានធ្វើការរិះគន់ ថានាងអាចនឹងប្រឈមជំងឺមហារីក ក្រោយពេលវះកាត់កែខ្ទង់ច្រមុះស្ទើរគ្មានសង់ចន្លោះកន្លែងណានោះ។
ជាប្រតិកម្មឆ្លើយតបតារាសម្តែងកញ្ញា បេននី យ៉ាំង បានបញ្ជាក់ថា ថាមិនចង់ផុសជេរទេ នាំតែពួកអាក្បាលថោក អ្នកសរសេអស់ឯងនឹង វាឡើងល្បីដោយសារគេជេរ តែភ្ជុំចឹងជេរតិចទៅគឺជេរថាអាកំណើតពួកហែងវាបានត្រឹមតែសរសេរព័ត៌មាន គ្មានអ្នកមើលចឹងឯង គ្មានការងារល្អថ្លៃថ្នូរ សមលើកមុខមាត់ ខ្លួននឹងក្រុមគ្រួសារទេ ពួកអាអស់ឯងប្រមាថជីវិតគេ វាស្មើនឹងយកតំលៃជីវិតម៉ែឯង ដែលបង្កើតឯងមក ធ្លាក់ឈាមទាំងថ្លុក តែបែរជាកូនខ្លួនឯង រកស៊ីរបរឲ្យតែគេជេរដៀលចឹង។
តារាស្រីសិចស៊ី បេននី យ៉ាំង បន្ថែមថា កុំនិយាយពាក្យថា បានជួបសួរឬទាក់ទងមក មិនចូល ក៏មិនច្បាស់ ពួកអាឯង យើងមិនដែលឮសំឡេង មកសួរយើងម្ដងណាទេ។ មិនដឹងជាស្អីទេព័ត៌មានមួយៗ យូរទៅគេលែងមើលអស់ហើយ ដោយសារតែគ្មានខួរ ដូចអា ដែលសរសេរបំផ្លើសនឹងឯង អារលត់ មហារីកនេះខ្ញុំពុំមានទេ តែសុំឲ្យវាកើតទៅ លើអ្នកដែលប្រមាថខ្ញុំទាំងឡាយចុះ អារលត់ដើមខែ ចុងខែ ដើមឆ្នាំ បាក់ដៃជើង។
សូមបញ្ជាក់ថា ការបញ្ចេញប្រតិកម្មជេរនិងប្រមាថយ៉ាងធ្ងន់ៗពីសំណាក់កញ្ញា បេននី យ៉ាំង ខាងលើនេះគឺធ្វើឡើងក្រោយពេលមានPageព័ត៌មានមិនផ្លូវការមួយបានលើកឡើងថា បេននី យ៉ាំង អាចជួបគ្រោះថ្នាក់ធំក្នុងជីវិត ក្រោយពីច្រមុះរបស់នាងត្រូវបានកែ អាចឈមជំងឺមហារីកធ្ងន់ធ្ងរ។ប៉ុន្តែតាមរយៈការរិះគន់នេះ បានធ្វើឲ្យស្រីស្រស់ បេននី យ៉ាំង ផ្ទុះកំហឹងច្រឡោតខ្លាំងៗរហូតជេរផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក៕
Source: Kampuchea Thmey Daily
0 Comments