Ad Code

ព្រហើន​ហួស យក​ថ្នាំញៀន​ទៅ​អោយ​ប្ដី​នៅ​ក្នុង​គុក​ធំ​ ត្រូវ​ចាប់​ឃុំ​ខ្លួន



ភ្នំពេញ ​៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០១៨ ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង រិទ្ធី បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ ក្រោម​ការចោទប្រកាន់​ពី​បទ រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន រឿង​យក​ថ្នាំញៀន​ទៅ​ឲ្យ​ប្ដី​នៅក្នុង​គុក​ព្រៃ​ស ម​១ ចំនួន​៣​កញ្ចប់​ធំ។

ជនជាប់ចោទ​រូបនេះ​មានឈ្មោះ ឡេ ធី​យ៉ាង ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ​លក់ដូរ មាន​ទីលំនៅ​ស្ថិត​ភូមិ​៤ ឃុំ​កោះ​រកា ស្រុក​កោះ​រកា ខេត្តព្រៃវែង។

កាលពី​ថ្ងៃ​ទី​២២​​ ខែ​តុលា​ ឆ្នាំ​២០១៨​កន្លង​មក វេលា​ម៉ោង​១១​និង​៥០​នាទី កម្លាំង​មន្ត្រី​មណ្ឌល​អប់រំ​កែប្រែ​ព្រៃ​ស​(​ម​១)​ បាន​ត្រួតពិនិត្យ​ និង​ឆែកឆេរ លើ​ខ្លួន​ទណ្ឌិត ឈ្មោះ ឡេ ហា​វីត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៣​កញ្ចប់​ថង់​ធំ យក​មក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់។

ក្រោយពី​ធ្វើការ​សាកសួរ​ទណ្ឌិត ឈ្មោះ ឡេ ហា​វីត បាន​ប្រាប់​ឲ្យ​មន្ត្រី​មណ្ឌល​អប់រំ​កែប្រែ​ព្រៃ​ស​(​ម​១)​បាន​ឲ្យ​ដឹងថា ថ្នាំញៀន​ខាងលើនេះ គឺ​ឈ្មោះ ឡេ ធី​យ៉ាង ត្រូវជា​ប្រពន្ធ​របស់គេ​បានមក​ចូល​សួរ​សុខ​ទុក្ខ ហើយ​បាន​យក​ថ្នាំញៀន​ចំនួន​០៣​កញ្ចប់​ថង់​ធំ​ល្មម​មក​ឲ្យ រូបគេ ​បន្ទាប់មក​កម្លាំង​មន្ត្រី​មណ្ឌល​អប់រំ​កែប្រែ​ព្រៃ​ស​(​ម​១)​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ ឡេ ធី​យ៉ាង រួម​នឹង​វត្ថុតាង ប្រគល់​ឲ្យ​កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ យកមក​ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​វត្ថុតាង​ចាប់​យក​រួមមាន​៖
១.​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់​ថង់​ធំ​ល្មម​។​
២.​ទូរស័ព្ទ​ម៉ាក​ណូគារ​ចុច​ពិល​(NOKIA) ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង។ ឥឡូវនេះ​ជន​ត្រូវ​ចោទ​បាន​បញ្ជូន​ទៅកាន់​ពន្ធនាគារ​ព្រៃ​ស​ដែរ​ហើយ​តាម​កាត​ចោទប្រកាន់​របស់​តំណាង​អយ្យការ​ និង​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu