Ad Code

លោកជំទាវ​កិត្តិ​សង្ហ​បណ្ឌិត​ម៉ែន សំអន​ចូលរួម​កាន់បិណ្ឌ​រាប់បាត្រ​នៅ​សារមន្ទីរ​ទួលស្លែង​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ឋ​អ្នកស្លាប់​ជំនាន់​ប៉ុលពត



ភ្នំពេញ ៖ លោក ជំទាវ​កិត្តិ​សង្ហ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រី​ក្រ សួង ទំនាក់ទំនង​ជាមួយ​រ​ដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច តំណាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បានធ្វើ​ពិធីសូត្រមន្ត នមស្ការ​ព្រះ​រតនត្រ័យ​កាន់ បិណ្ឌ នៅ​ព្រឹក​ថ្ងៃទី ៤ ខែតុលា​នេះ​រួម​នឹង​ពិធី ​រាប់បាត្រ​ព្រះសង្ឃ ៣៩ អង្គ​នៅក្នុង​បរិវេណ​សារមន្ទីរ​ទួលស្លែង​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍​១០​រោច ខែភទ្របទ ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២។

លោក​ឃឹម សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​បញ្ជាក់​ថា កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​សារមន្ទីរ​ទួលស្លែង​នាពេល នេះ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ឋ​អ្នក​ ដែល​បាន​បាត់បង់ ជីវិត​នៅ​សារ មន្ទីរ​ទួល​ស្លែង​ហៅ (​ស​២១) ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ​និង​ឧទ្ទិស​ជូន​ដល់​ញាតិកា​៧​​​សណ្តាន ដែល​បាន​បាត់បង់ ជីវិត​។​

សូមបញ្ជាក់ថា​,​សារមន្ទីរ​ទួលស្លែង​ត្រូវបាន​អង្គការ​យូ​នី​ស្កូ (​អង្គការ អប់រំ​វិទ្យាសាស្ត្រ​ និង​វប្បធម៌​សហប្រជាជាតិ )​បាន​​បញ្ចូល​ជា​បណ្ណសារ សារមន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង កាលពី​ថ្ងៃទី​៣១​ខែ កក្កដា​ឆ្នាំ ២០០៩​ទុកជា​ការចងចាំ​សម្រាប់​មនុស្សជាតិ។ នៅក្នុង​បរិវេណ​សារមន្ទី​ទទួល​ស្លែង​មាន​ផ្នូរខ្មោច​ចំនួន ១៤​ដែល​បាន​កប់​នៅ​ទីនោះ ដែល​គ្មាន​ឈ្មោះ​និង​គ្មាន​អត្តសញ្ញាណ​ពួក​គេ​ទេ តែ​ស្ថិតនៅក្នុង​ការចងចាំ​ជានិច្ច​នូវ​វត្តមាន​របស់​ខ្មែរក្រហម នៅ​ភ្នំពេញ​នា​ថ្ងៃទី​១៧​ខែ មេសា ឆ្នាំ​១៩៧៥​ដល់​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​១៩៧៩​។ របប​ប្រល័យ​ពូជ​សាសន៍​ហៅ​របប​កម្ពុជា ប្រជាធិបតេយ្យ បាន​ឡើង​កាន់ អំណាច​ពី​ឆ្នាំ​១៩៧៥ -១៩៧៨ បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជិត​៣​លាន​នាក់។ ពួក​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ចំនួន​៥ រូប នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ត្រូវបាន​ចាប់ ខ្លួន​ទៅ​ជំនុំជម្រះ​ទោស​ដោយ​អង្គ​ជំនុំ ជម្រះ​វិសាមញ្ញ​កម្ពុជា​(​សាលាក្តី​ខ្មែរ​ក្ ហម )​ស្ថិត​ក្រោម​ច្បាប់​របស់​ប្រទេស​កម្ពុជា​ក្រោម​មាគ៌ា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែម្ដង៕



​​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu