Ad Code

ជន​សង្ស័យ​ម្នាក់​ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​អាយុ​១២​ឆ្នាំ



រតនគិរី​ ៖​ ជន​សង្ស័យ​ម្នាក់​ ត្រូវ​នគរបាល​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​​លើ​ក្មេង​ស្រី​ពិការ​ដៃជើង​បាន​សម្រេច កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ភូមិ តា​ឡាវ ឃុំ​តា​ឡាវ ស្រុក​អណ្ដូង​មាស។

នគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ជឿន សុភា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ឡាវ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​​លើ​អនីតិជន។ ចំណែក​ក្មេង​ស្រី​រងគ្រោះ​ឈ្មោះ ស​.​ម អាយុ​១២​ឆ្នាំ ជនជាតិ​ឡាវ (​ខ្វិន​ជើង​និង​ដៃ​)​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

នគរបាល​បាន​បន្តថា នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​តុលា​នេះ កម្លាំង ប៉ុស្តិ៍​តា​ឡាវ​បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ សេង ណា​ង ត្រូវជា​បងស្រី​ក្មេង​រងគ្រោះ ភ្លាម​នោះ​កម្លាំង​ប៉ុស្តិ៍ បាន​សហ​ការ​ជាមួយ​កម្លាំង​ជំនាញ​ចុះ​ដល់​កន្លែងកើតហេតុ ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​ប៉ុស្តិ៍​ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់វិធានការ​ទៅតាម​នីតិ​វិធី​ច្បាប់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu