Ad Code

ផល សោ​ភ័​ណ្ឌ ផ្តួល Lukyod ទឹក​៣ ឯ​ចាន់ ប៊ុន​លាភ ឈ្នះ Jakpetch ដោយ​ពិន្ទុ​ទាំង​លំបាក



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ បាន​ផ្តួល​អ្នក​ប្រដាល់​ថៃ​Luk yod Site Sor.Kor ក្នុង​ទឹក​ទី​៣ ឯ ចាន់ ប៊ុន​លាភ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ បាន​វាយ​ឈ្នះ​Jak petch Phor.Ziwluck ដោយ​ពិន្ទុ នៅក្នុង​ការជួប​ប្រកួត​គ្នា នា​យប់​ថ្ងៃ​សុក្រ​ទី​១៩​ តុលា ​២០១៨ នៅក្នុង​កម្មវិធី​ប្រដាល់​គូ​បូ​តា​របស់​បាយ័ន​នៅ​សង្វៀន​ស្ទឹងមានជ័យ។

Lukyod ដែលមាន​កម្ពស់​ខ្ពស់ជាង​ផល សោ​ភ័​ណ្ឌ នោះ ត្រូវ​សោ​ភ័​ណ្ឌ​ទាត់​បំបែក​កង់ និង​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​៣ ។ នៅក្នុង​ការប្រកួត​ទឹក​ទី​៣​នេះ ផល សោ​ភ័​ណ្ឌ បាន​ប្រើ​កណ្តាប់ដៃ​និង​កែង​វាយ​ទៅលើ​Lukyod ប៉ុន្តែ​ពុំបាន​សម្រេច​ក្នុងការ​ផ្តួល​អ្នក​ប្រដាល់​ថៃ​នេះ​បាន ។​ដូច្នេះ សោ​ភ័​ណ្ឌ បាន​ប្តូរ​ស្នៀត​ពី​ការ​វាយ​លើ​មក​វាយ​ខាងក្រោម​វិញ ដោយបាន​ទាត់​បំបែក​កង់​(​ជើង​)​របស់​Lukyod ធ្វើអោយ​ខូច​ជើង​ខាងឆ្វេង ក្រោក​លែងរួច ហើយ​បោះបង់ចោល​ការប្រកួត បន្ទាប់ពី​អាជ្ញាកណ្តាល​រាប់​ដល់​១០​ហើយ​នោះ ។​

សូមបញ្ជាក់ថា Lukyod​នេះ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​នៅ​ស្រុកថៃ ។ តាម​ប្រវត្តិ Lukyod ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក ។

ចំពោះ អ្នក​ប្រដាល់​ជើងចាស់ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ Jakpetch Phor.Ziwluck ដោយ​ពិន្ទុ​ទាំង​លំបាក បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ។ ប៊ុន​លាភ ប្រកួត​បី​ទឹក​ដំបូង​ល្អ​និង​ខ្លាំង ដោយបាន​វាយ Jakpetch អោយ​អាជ្ញាកណ្តាល​រាប់​៨​ដល់​ទៅ​២​ដង គឺ​ក្នុង​ទឹក​ទី​២​ម្តង និង​ក្នុង​ទឹក​ទី​៣​ម្តង តាមរយៈ​ការប្រើ​កែង​បុក​ទៅលើ​ថ្គាម​របស់ Jakpetch បណ្តាលអោយ​អ្នក​ប្រដាល់​ថៃ​រូបនេះ ស្រុត​ដួល​លើ​រេញ ។

ប៉ុន្តែ​យ៉ាងណា Jakpetch ពុំបាន​បោះបង់​ការប្រកួត​នោះឡើយ គឺ​បន្ត​ការប្រកួត​រហូតដល់​ចប់​ទឹក​៥ ហើយ​ថែមទាំង​វាយ​ប៊ុន​លាភ​ឲ្យ​ថិ​ត​ក្នុង​សភាព​ទ្រុត​ទ្រោម​ខ្លាំង ខ​ណះ​ដែល​ចាន់ ប៊ុន​លាភ ក្នុង​ពីរ​ទឹក​ចុង​ក្រោយនេះ កំពុង​ស្រុតចុះ​ខ្លាំង​កម្លាំង​ស៊ុ​ហ្វ​ស្រាប់​ផង​នោះ ។

ទោះជា​យ៉ាងណា ចាន់ ប៊ុន​លាភ នៅតែ​ឈ្នះ Jakpetch ដោយ​ពិន្ទុ​ដែរ ព្រោះ​គេ​បាន​វាយ​អ្នក​ប្រដាល់​ថៃ​រូបនេះ រាប់​ពីរលើក​ទៅហើយ ដូច្នេះ​ប៊ុន​លាភ គេ​ត្រូវបាន​ពិន្ទុ​ច្រើនជាង Jakpetch ដែរ បើទោះជា​ពីរ​ទឹក​ចុងក្រោយ​គេ​វាយ​មិន​បានល្អ​ក៏ដោយ ។​

ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ នូវ ដា​រ៉ូ អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​អាណាចក្រ​គុន​ខ្មែរ បាន​ផ្តួល ទី ព​ន្លែ​ត អ្នក​ប្រដាល់​ជើងចាស់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប អោយ​សន្លប់​ក្នុង​ទឹក​ទី​៣ ។ ចំណែក ចែម ចឺម អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្តរតនគិរី ប្រកួត​ឈ្នះ​គឹម សុខ​ហេង អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ពិន្ទុ​ដែរ ។ ដោយឡែក លាន់ សំ​អូន ក្លិប​អា​រុណ​រះ​កីឡា បាន​ផ្តួល​ថុ​ក សណ្ឋាន ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​អោយ​សន្លប់​ក្នុង​ទឹក​ទី​២៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu