តាកែវ ៖ តម្បាញហូលក្នុងស្រុកដែលមានប្រជាប្រិយភាពគាំទ្រប្រើប្រាស់ច្រើនរាប់ឆ្នាំមកហើយ ក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ របស់សិប្បកម្មតម្បាញអាម៉ាចហូលតាកែវ ឡើងថ្លៃច្រើនក៏នៅតែមានការបញ្ជាទិញដដែល។
តាមការអះអាងរបស់អាម៉ាចម្ចាស់សិប្បកម្មតម្បាញហូលស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងតាមរយៈទូរស័ព្ទថា មកដល់បច្ចុប្បន្នប្រភេទសំពត់ហូលឆ្កឹះនិងហូលផុសក្នុងមួយក្បិនលក់បានថ្លៃចាប់ពី២៥០ដុល្លារ ទៅ៣៥០ដុល្លារដោយហូលទាំងនេះមានតម្លៃថ្លៃបន្តិចជាងឆ្នាំមុន។ អាម៉ាចបន្តថាក្នុងតម្បាញហូលនេះមួយខែៗ អាចបញ្ចេញលក់បានបរិមាណពី៥០ទៅ៦០ក្បិនប៉ុណ្ណោះ ដោយក្នុងសំពត់ហូលទាំងនោះមានហូលប្រភេទផុសបញ្ជាទិញច្រើនពិសេសប្រភេទសំពត់ហូលគោមក្រឡាល្អិតដែលពីមុនមកធ្លាប់តែស្ងប់ស្ងាត់យូរមកហើយបែរជាមានអ្នកទិញច្រើនឡើងវិញហើយ។
អាម៉ាចបញ្ជាក់ពីមូលហេតុនៃតម្លៃហូលឡើងថ្លៃថាចំពោះហូលឡើងថ្លៃនេះ មកពីវត្ថុធាតុដើមឡើងថ្លៃផង និង កម្លាំងពលកម្មបានចូលធ្វើការក្នុងរោងចក្រអស់ទៅផង ម្ល៉ោះហើយកង្វះកម្លាំងពលកម្មច្រើនក៏ប៉ុន្តែទាំងការបញ្ជាទិញ និងទីផ្សារក៏នៅរក្សាបាន២៥ខេត្តក្រុងដដែលពិសេសក្នុងរាជធានីភ្នំពេញដែលអ្នកនិយមប្រើហូលកាន់តែកើនឡើងរាល់ឆ្នាំ៕
Source: Kampuchea Thmey Daily
0 Comments