Ad Code

អ្នក​និយម​សាសនា​ហិណ្ឌូ​ជ្រុល​បង្កើន​យុទ្ធនាការ​ដើម្បី​រារាំង​ស្ត្រី​ចូល​ប្រាសាទ​ឥណ្ឌា



ក្រុម​អ្នក​និយម​សាសនា​ហិណ្ឌូ​ជ្រុល​ បាន​បិទ​ផ្លូវ​ប្រសព្វ​នានា គំរាម​អ្នកបើកបរ​ និង​បាន​បញ្ជា​ឲ្យ​ធ្វើ​កូដកម្ម​រយៈពេល​១២​ម៉ោង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេល​ពួកគេ​បង្កើន​យុទ្ធនាការ​របស់​ពួកគេ​ដើម្បី​រារាំង​ស្ត្រី​ពី​ការចូល​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​របស់​ប្រទេស​ឥណ្ឌា​។​

ប្រាសាទ Lord Ayyappa នៅ Sabarimala ក្នុង​រដ្ឋ​ភាគខាងត្បូង Kerala ត្រូវបាន​អនុញ្ញាត​ចំពោះ​ស្ត្រី​ចាប់ពី​ថ្ងៃ​ពុធ​ទៅតាម​បញ្ជា​របស់​តុលាការ​កំពូល​ឥណ្ឌា​។​

ប៉ុន្តែ​អ្នក​ប្រពៃណីនិយម​រាប់រយ​នាក់​ដែល​គប់​ដុំថ្ម​ដាក់​ប៉ូលិស​គឺ​បាន​ផ្គើន​នឹង​បញ្ជា​នេះ​ដោយនៅ​ព័ទ្ធជុំវិញ​និង​ស្រែក​ដាក់​ស្ត្រី​ណា​ម្នាក់​ដែល​ប៉ុនប៉ង​ធ្វើដំណើរ​ទៅកាន់​ទីតាំង​លើ​កំពូលភ្នំ​។​

យុវជន​ដែលមាន​ការខឹង​សម្បា​ក៏បាន​ឡោមព័ទ្ធ​និង​វាយ​បំបែក​កញ្ចក់​បង្អួច​រថ​យន្ត​របស់​អ្នកកាសែត​ទូរទស្សន៍​ស្ត្រី​និង​គំរាម​អ្នក​ដទៃទៀត​រួមទាំង​អ្នកយកព័ត៌មាន​របស់ AFP ផងដែរ​។ អ្នកឆ្លើយឆ្លង​ព័ត៌មាន​ស្រី​ម្នាក់ទៀត​ត្រូវបាន​គេ​ទាត់​។​

នៅពេល​យប់ ក្រុម​អ្នក​កាន់សាសនា​ហិណ្ឌូ​ក្នុង​មូលដ្ឋាន​បានប្រកាស​បិទ​អាជីវកម្ម​ក្នុងស្រុក​រយៈពេល​១២​ម៉ោង​ដោយ​ប្រាប់​អ្នកបើកបរ​ថា យានយន្ត​របស់​ពួកគេ​នឹងត្រូវ​រង​ការវាយប្រហារ​ប្រសិនបើ​ពួកគេ​នាំ​នរណាម្នាក់​ឆ្ពោះទៅកាន់​ប្រាសាទ​នេះ​។​

អាជ្ញាធរ​រដ្ឋ​បាន​ទទូចថា ពួកគេ​នឹង​ធានា​ដល់​ការចូល​ទៅកាន់​ប្រាសាទ​នេះ​ដោយ​ដាក់​កំហិត​ទៅលើ​ការប្រមូលផ្តុំ​គ្នា​ជា​សាធារណៈ​ដែល​ចូល​ជា​ធរមាន​ចាប់ពី​ពាក់​កណ្ដាលយប់​ទៅ​។​

ប៉ូលិស​រដ្ឋ Kerala ដែល​គ្រោង​បន្ថែម​កម្លាំង​បានធ្វើការ​អម​ឡានក្រុង​មួយចំនួន​។ ប៉ូលិស​ក៏បាន​ដើរល្បាត​នៅពេល​យប់​និង​ពង្រឹង​វត្ត​មាននៅ​ជំរំ Nilackal ខាងក្រោម​ប្រាសាទ​ផងដែរ​។​

ប៉ុន្តែ​ក្រុមយុវជន​ដែលមាន​គ្នា​ចន្លោះ​ពី​៥០​ទៅ​១០០​នាក់​បាន​ជួបជុំគ្នា​នៅ​ចំណុចប្រសព្វ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​រារាំង​យានយន្ត​ទាំងអស់​មិន​ឲ្យ​បន្តដំណើរ​ឆ្ពោះទៅកាន់​ប្រាសាទ​នេះ​។​

គួរបញ្ជាក់​ជាថ្មី​ថា កាលពី​ខែ​មុន តុលាការ​ជាន់ខ្ពស់​ឥណ្ឌា​បាន​លុបចោល​បម្រាម​លើ​ស្ត្រី​ដែលមាន​អាយុ​មក​រដូវ​ចន្លោះ​ពី​១០​ទៅ​៥០​ឆ្នាំ​ពី​ការចូល​និង​អធិស្ឋាន​នៅ​ប្រាសាទ​លើ​កំពូលភ្នំ​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu