ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់និងថ្នាំញៀនចំនួន៧កញ្ចប់តូចត្រូវនគរបាលខណ្ឌឫស្សីកែវបើកការស្រាវជ្រាវ រហូតធ្វើការបង្ក្រាបជាក់ស្តែង។
ហេតុការណ៍ចុះបង្ក្រាបនេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចតំបន់មិនរៀបរយ ខាងក្រោយប៉ុស្តិ៍ទួលសង្កែភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ខណ្ឌឫស្សីកែវ។
នគរបាលឱ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ទី១ឈ្មោះណា អូនតាក់អាយុ ១៨ឆ្នាំភេទប្រុស(ជួញដូរ)។ ទី២ឈ្មោះប្រាក់ មុនីរាជភេទប្រុសអាយុ១៨ឆ្នាំ(ប្រើប្រាស់)។ ទី៣ឈ្មោះខាត់ សុផលភេទប្រុសអាយុ៣៩ (ប្រើប្រាស់)។ ទី ៤ឈ្មោះដេតចាន់ណារិទ្ធភេទប្រុសអាយុ២៥ឆ្នាំ(ប្រើប្រាស់)។ ទី៥ឈ្មោះគង់ រ៉ាន់ភេទប្រុសអាយុ២៦ឆ្នាំ(ប្រើប្រាស់)។
ចំពោះវត្ថុតាងមានឧបករណ៍ប្រើប្រាស់ជក់មួយចំនួន ក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀន៧កញ្ចប់តូច។ ក្រោយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments