Ad Code

ពលរដ្ឋ​ស្នើ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រឿង អាង​ចិញ្ចឹម​ក្រពើ​របស់​លោក​ណៅ ធួ​ក នៅ​សៀមរាប ផង



សៀមរាប​ ៖​ ពលរដ្ឋ​បាន​សម្តែង​នូវ​កង្វល់​និង​បាន​សំណូមពរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប ឲ្យ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ផង ជុំវិញ​ករណី ក្លិនស្អុយ​រ៉ាំរ៉ៃ​បាន​ជះ​ចេញពី​អាង​ចិញ្ចឹម​ក្រពើ​ដែល​គេ​បាន​ស្គាល់​ថា មាន​ម្ចាស់​ដី​ឈ្មោះ លោក ណៅ ធួ​ក អតីត​ប្រធាន​រដ្ឋបាល​ជលផល​។

ដែល​មាន​ទីតាំង​នៅ​ក្រោយ​ស្ថានីយ​តេ​លា អង្គរ ស្ថិត​ក្នុង​ក្រុម​ទី​១៩​ភូមិ​គ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប មាន​ក្រពើ​ប្រមាណ​ជា ជិត​១០០០​ក្បាល។



នៅ​រសៀល​ថ្ងៃទី​២៧​ ខែតុលា​ ឆ្នាំ​២០១៨​នេះ ស្ត្រី​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ដែល​មាន​លំនៅឋាន​ជាប់​និង​អាង​ក្រពើ​នេះ​បាន​សម្តែង​នូវ​ក្តី​កង្វល់​ និង ​សំណូមពរ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក និង​អ្នកកាសែត​ថា ពួកគាត់​ពិតជា​មាន​ការ​ពិបាក​ក្នុង​ដកដង្ហើម​ខ្លាំង​ណាស់​រាល់​ថ្ងៃនេះ គឺ​ដោយសារតែ ម្ចាស់​អាង​ក្រពើ​ដែល​ឈ្មោះ​ណៅ ធួ​ក បាន​ចិញ្ចឹម​ក្រពើ​ជាច្រើន​ក្បាល ហើយ​មិន​មាន​អនាម័យ មាន​ក្លិនស្អុយ​ស្ទើរ​ទ្រាំ​មិនបាន​។

ស្ត្រី​ដដែល​បន្ត​ថា កូនៗ​របស់​គាត់​មាន​សុខភាព​មិនសូវ​ល្អ​ទេ​ឈឺ​ជាប់​រហូត​គឺ​ដោយសារ​ទ្រាំ​និង​ក្លិនស្អុយ​នេះ​មិនបាន​។​ ស្ត្រី​រូប​នេះ​បាន​បន្ត​ថា គាត់​សូម​សំណូមពរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប ឲ្យ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ផង ជុំវិញ​ករណី ក្លិនស្អុយ​រ៉ាំរ៉ៃ​បាន​ជះ​ចេញពី​អាង​ចិញ្ចឹម​ក្រពើ​ដែល​គេ​បាន​ស្គាល់​ថា មាន​ម្ចាស់​ដី​ឈ្មោះ លោក ណៅ នេះ សូម​អាជ្ញាធរ​ជួយ​ប្រាប់​ឲ្យ​ម្ចាស់​ទីតាំង​ខាងលើ​រក​ទីតាំង​ណា​ថ្មី​សមរម្យ​ផង​ចុះ ទីនេះ​ជាទី​ប្រជុំជន​មាន​មនុស្ស​រស់នៅ​ច្រើន​

ចំណែក​បុរស​ម្នាក់ទៀត​បាន​ឲ្យ​ដឹង​ថា សូម​អាជ្ញាធរ​មូលដ្ឋាន ចុះ​មក​ពិនិត្យមើល​ផង ទោះបីជា​ម្ចាស់​ដី​ជា​អ្នកធំ​ប៉ុណ្ណា​ក៏ដោយ​គឺ​ត្រូវ​គិត​ពី​ផលប្រយោជន៍​រួម​របស់​ពលរដ្ឋ​ផង​។ ​ទាក់ទិន​ទៅ​និង​ករណី​នេះ​ដែរ​លោក ណៅ ធួ​ក អតីត​ប្រធាន​រដ្ឋបាល​ជលផល និង​ត្រូវជា​ម្ចាស់​ដី​ខាងលើ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៧​នេះ​ថា ករណីនេះ​លោក​បានដឹង​ហើយ លោក​កំពុង​រក​ទីតាំង​ថ្មី​ហើយ​ដី​របស់​លោក​មាននៅ​សង្កាត់​ទឹក​វិល​ជិត​១០​ហិច​តា តែ​ខាង​អាជ្ញាធរ​អប្សរា​មិន​ឲ្យ​សាងសង់​កុំ​អី​លោក​ប្តូរ​ទៅ​យូរហើយ​។



លោក​បន្ត​ថា ទីតាំង​ដី​នេះ​លោក​មក​រស់នៅ​មុនគេ ចឹ​ង​ហើយ​អ្នក​មក​ក្រោយ​ត្រូវ​ចេះ​គិត​ផង​និង​ត្រូវ​បើកផ្លូវ​១​ម៉ែត្រ​ទៅ​ក្រោយ​ទៀត ទើប​ត្រឹមត្រូវ​។ លោក​បញ្ជាក់​ថា ប្រាប់​ពលរដ្ឋ​នោះ​ផង កុំ​ភ័យ​អី​លោក​កំពុង​រក​កន្លែង​ថ្មី ព្រោះ​ទីតាំង​នេះ​លោក​មាន​គំរោង​បើក​ប៉ូ​ទិច នៅពេល​ខាងមុខ ចឹ​ង​ទេ​ក្រពើ​ទាំងនេះ​នឹងត្រូវ​ដូរ​ទៅ​កន្លែង​ផ្សេង​។

ចំពោះ​ករណី​ខាងលើ​នេះ​ដែរ លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប មិនអាច​សុំ​ការ​ពន្យល់​ពី​លោក​ចំពោះ​ករណីនេះ​បានទេ​ដោយ​ហៅ​ទូរស័ព្ទ​នៅក្រៅ​តំបន់​សេវា។

ទោះបីជា​យ៉ាងនេះ​ក្តី ក្រុម​ពលរដ្ឋ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ទៅលើ​អាជ្ញាធរ​និង​ម្ចាស់​ដី​ខាងលើ ដែល​អាច​យល់យោគ​និង​គិត​ពី​សុខភាព​ពលរដ្ឋ​ជាធំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu