ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ជនសង្ស័យ៣នាក់ បន្ទាប់រកឃើញមានកាន់កាប់ដាវកែច្នៃមួយដើម កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ០៥ ក្រុមទី០៤ ភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថា កម្លាំងបានចេញល្បាតក្នុងមូលដ្ឋានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ទី១ឈ្មោះ អ៊ូ រ៉ាន់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទី២ឈ្មោះ ស៊ូ សុវាសនា ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ទី៣ឈ្មោះ បូរិន ហ្វារីត ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ១៥ឆ្នាំ មានទីលំនៅភូមិជ្រៃសែនជ័យ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សម្ភារៈដកហូតបានមានដាវកែច្នៃ ០១ដើមនិងម៉ូតូមួយគ្រឿងម៉ាក ស៊ុយស៊ីគី និច ពណ៍ស គ្មានស្លាកលេខ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងនាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញខណ្ឌសាកសួរយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments