Ad Code

លក់​បាញ់ឆែវ​និង​នំគ្រក់​អាច​រក​កម្រៃ​ចិញ្ចឹម​កូនចៅ​បាន​ងាយស្រួល​ មិន​បារ​ម្មណ៍​ឲ្យ​សមាជិក​ចេញ​ក្រៅប្រទេស



ភ្នំ​ពេ​ញ ៖ មុខរបរ​លក់​បាញ់ឆែវ​និង​នំគ្រក់​គឺ​បើ​និយាយ​ពី​គ្រួសារ​បងស្រី​ម្នាក់​រស់នៅ​ច្បារអំពៅ​គាត់​ធានា​ចិញ្ចឹម​ក្រុមគ្រួសារ​មាន​សមាជិក​ដល់​១០​នាក់​បាន​ដោយ​ងាយស្រួល​មិន​ភ័យ​ព្រួយ​ឲ្យ​សមាជិក​ក្នុង​គ្រួសារ​ទៅ​រក​ការងារ​ធ្វើ​ឯ​ក្រៅប្រទេស​។

បងស្រី​សា វិ​ន បាន​និយាយ​ថា ​សព្វថ្ងៃ​បង​ចាប់​យក​មុខរបរ​ចាក់​បាញ់ឆែវ​និង​នំគ្រក់​លក់​នៅក្នុង​ភូមិ​ដើម​ម៉ាក់​ក្លឿ​ សង្កាត់​ច្បារអំពៅ​ទី​១​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​ មុខរបរ​នេះ​បងស្រី​ចំណាយ​ដើម​ត្រឹមតែ​១០​ម៉ឺន​រៀល​ ប៉ុន្តែ​ទទួល​បាន​មកវិញ​មិន​តិចជាង​៣០​ម៉ឺន​រៀល​ទេ​ក្នុង​មួយថ្ងៃ​។



បងស្រី​បន្ថែម​ថា ​មុខរបរ​នេះ​គឺ​បងស្រី​ជា​ម្តាយ​ជា​អ្នក​ចាក់​នំគ្រក់​ដោយឡែក​កូនប្រុស​ច្បង​ជា​អ្នក​ចាក់បាញ់ឆែវ​ហើយ​កូនប្រុស​២​នាក់​ទៀត​ ជា​អ្នក​រត់​តុ​និង​វិច​ខ្ចប់​នំ​ឲ្យ​ម៉ូយ​។

បងស្រី​សា​វិ​ន បន្ត​ថា​ថ្វីត្បិតតែ​របរ​នេះ​នៅ​ជាប់​និង​ចង្ក្រាន​មានកំ​ដៅ​ក្តៅ​ក៏​ពិតមែន​ប៉ុន្តែ​បងស្រី​និង​កូនៗ​នៅ​បន្ត​ខិតខំ​ធ្វើ​ដើម្បី​បាន​ចំអិន​នំ​លក់​ឲ្យ​ម៉ូយ​ដោយ​គ្មាន​ទំនេរ​ដៃ​ហើយ​ម្យ៉ាងទៀត​មុខរបរ​នេះ​បងស្រី​អាច​ចិញ្ចឹម​កូនចៅ​បាន​រស់​ស្រួល​មិន​លំបាក​ចេញទៅ​រក​ការងារ​ធ្វើ​ឆ្ងាយ​ពី​ផ្ទះ​និង​ក្រៅ​ស្រុក​។ ​ចំពោះ​តម្លៃ​នំ​បាញ់ឆែវ​គឺ​១​តម្លៃ​៣០០០​រៀល​ រួម​ជាមួយ​បន្លែ​គ្រប់មុខ​បើជា​ស្ត្រី​គឺ​ល្មម​មួយ​ចំអែត​ហើយ​បុរស​អាច​ដល់​ទៅ​២​។​ ហើយ​នំ​គ្រប់​វិញ​គឺ​នំ​១​តម្លៃ​៥០០​រៀល​។

បងស្រី​ សា​វិ​ន ​ក៏បាន​បញ្ជាក់​ដែរ​ថា ​បង​ស្រី​ជា​កូន​អ្នក​ច្បារអំពៅ​នេះឯង​តែ​បងស្រី​ត្រូវ​បាន​ខកខាន​រៀនសូត្រ​តាំងពី​នៅ​ក្មេង​ក៏​ព្រោះតែ​ឪពុក​ម្តាយ​បងស្រី​គ្មាន​លុយកាក់​ឲ្យ​បងស្រី​បាន​ទៅ​រៀន។​ ឥឡូវ​ធ្លាក់​មកដល់​កូនៗ​គឺ​រៀន​បាន​ត្រឹម​បាក់​ឌុប​ក៏​មិនបាន​បន្ត​ទៅ​រៀន​ទៀត​ដែរ ​ដោយ​កូន​គាត់​សម្រេចចិត្ត​បោះបង់​ការរៀនសូត្រ​មក​ជួយ​លក់​នំ​ជាមួយ​បងស្រី​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ព្រោះ​កូន​គាត់​អាណិតម្តាយ​ដែល​ខិតខំ​ចំអិន​នំ​លក់​ទាំង​ថ្ងៃ​ចែស​បែបនេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu