Ad Code

ក្មេង​២​ក្រុម ​ប្រយុទ្ធ​គ្នា​ស៊ី​សាច់​ហុតឈាម ​ក្មេង​១​ក្រុម​ទៀត​ចាញ់​បាន​រត់​ទៅយក​កាំភ្លើង​មក​សងសឹក​កំពុងបើក​ការប្រយុទ្ធ​បន្ត​ត្រូវបាន​អាវុធហត្ថ​ឃាត់ខ្លួន​៣​នាក់



បន្ទាយមានជ័យ ៖ ក្មេង​២​ក្រុម​ បាន​បើក​ការ​ប្រយុទ្ធ​គ្នា​ស៊ី​សាច់​ហុតឈាម​ក្មេង​១​ក្រុម​ទៀត​ចាញ់​បាន​រត់​ទៅ​យក​កាំភ្លើង​មក​សងសឹក​កំពុងបើក​ការប្រយុទ្ធ​បន្ត​ត្រូវបាន​កម្លាំង​អាវុធហត្ថ​មួយក្រុម​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​វេលា​ម៉ោង ២ និង ៣០​នាទី​រសៀល ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​បរ​វេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទា​យ​មានជ័យ ជនសង្ស័យ​ទាំង​៣​នាក់​នោះ ១​មានឈ្មោះ មាស សុភ័ក្ត្រ ហៅ ចិន ភេទ ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុងភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ២-​ឈ្មោះ ចិន ស័​ក្ត ភេទប្រុស អាយុ១៩​ឆ្នាំ​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ៣​មានឈ្មោះ ញ៉ ឆា​រ៉ា​ន់ ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

វត្ថុតាង​រឹបអូស​រួមមាន កាំភ្លើងខ្លី​ប្រើ​ហ្គាស ១​ដើម​កាំបិតផ្គាក់​ដង​ឈើ ១​ដើម អង្រែបុកគ្រឿង ១​ដើម​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក ចំនួន ២​កូន​ថង់​តូច បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​ហើយ​ជនសង្ស័យ​ខាងលើ លោក​បាន​កសាង​សំណុំរឿង​បញ្ជូនមក​ទៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ​បន្ត​។



លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌ ដោយបាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​លោក​បានធ្វើ​ការសាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ​នៅ​មុន​ពេល​កើតហេតុ​នោះ​នៅ​វេលា​ម៉ោង​ប្រមាណ ២ ក្រុម​ខ្លួន​មាន​គ្នា​ប្រមាណ ៤​នាក់ បាន​នាំ​គ្នា​ដើរលេង លុះ​ទៅដល់​ចំណុច​ផ្សារ​រ៉ា ស្រាប់​តែ​មាន​ក្មេង ១​ក្រុម​ផ្សេងទៀត​មក​សំឡុត និង​ដេញ​វ៉ៃ​ក្រុម​ខ្លួន ហើយ​ក្រុម​ខ្លួន​មាន​កំហឹង​ជា​ខ្លាំង​បាន​នាំ​គ្នា​ទៅផ្ទះ​និង​យក​អាវុធ​រៀងៗ​ខ្លួន​ដើម្បី​មក​សងសឹក​លុះ​មកដល់​ចំណុច​បរិវេណ​កាស៊ីណូ​ផ្កាយ​ប្រាំ ក៏បាន​ជួប​ក្រុម​ក្មេង​ដែល​ដេញ​វ៉ៃ​ក្រុម​ខ្លួន ហើយ​ក្រុម​ខ្លួន​ក៏បាន​ដក​កាំភ្លើង​ភ្ជង់ និង​យក​កាំបិត​ដេញ​កាប់​ក្មេង​ទាំងនោះ តែ​មិនបាន​បង្ក​ឲ្យ​មាន​របួស​ស្នាម​ឡើយ ពេល​កំពុង​ដេញ​កាប់​គ្នា ស្រាប់​តែ​មាន​កម្លាំង​កង​រាជ​អាវុធហត្ថ​មក​ចាប់​ឃាត់ខ្លួន​តែម្តង កម្លាំង​អាវុធហត្ថ​ធ្វើការ​ឆែក​ក្នុង​ខ្លួន​បាន​រក​ឃើញ​ថ្នាំញៀន​២​កូន​បញ្ចប់​តូច ​គឺ​ក្រុម​ខ្លួន​បាន​ទិញ​ពី​ជន​មិន​ស្គាល់ឈ្មោះ ដើម្បី​យកមក​ទុក​ជក់។ ផ្អែកលើ​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ អាច​ត្រូវ​ចោទ​ពី​បទហិង្សា​ដោយ​ចេតនា​និង​មាន​អាវុធ​សម្រាប់​ប្រហារ​ផ្សេងៗ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu