Ad Code

ក្រសួង​ធនធាន​ទឹក​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់



ភ្នំពេញ​ ៖ ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បានប្រកាសថា នៅ​ម៉ោង ០១​យប់ រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨ មាន​វិ​សម្ពាធ TD មួយ បាន​កើតឡើង​នៅក្នុង​ឈូង​សមុទ្រ​ថៃ​។ វិ​សម្ពាធ​នេះ បាន និង​កំពុងធ្វើដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ថៃ​។ ស្ថានភាព​អាកាសធាតុ​ដូច្នេះ បង្ក​ឲ្យ​ផ្ទៃមេឃ​មាន​សភាព​អាប់អួ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ពិសេស​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ ពិសេស​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨​។​

សេចក្តីប្រកាស​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាសថា តំបន់​មាត់សមុទ្រ ផ្ទៃមេឃ​មាន​សភាព​អាប់អួ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ខ្យល់​បក់​មាន​ល្បឿន​ពី ១៧-១៩ ម៉ែត្រ ក្នុង​មួយ​វិនាទី​។ រលក​សមុទ្រ មាន​កម្ពស់​ខ្ពស់ៗ ពិសេស​នៅ​ថ្ងៃទី​២០ និង​ថ្ងៃទី​២១ ខែតុលា​។​

ចំណែក​នៅ​តំបន់​ទំនាប​កណ្តាល គឺ​នៅ​បណ្តា​ខេត្ត ដែល​ឋិត​នៅតាម​បណ្តោយ​ព្រំដែន កម្ពុជា​-​វៀតណាម អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ ទៅ​ច្រើន​។ តំបន់​ខ្ពង់រាប មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu