Ad Code

ភាពយន្ត​រឿង កែវ​វេទមន្ត ឆ្លុះបញ្ចាំង​រសជាតិ​ស្នេហា​កើត​ពី​បេះដូង​រវាង​បុរស​នារី​មួយគូ​ត្រៀម​អង្រួន​បេះដូង​យុវវ័យ​ឆាប់ៗ​នេះ



ភ្នំពេញ​ ៖ ​បន្ទាប់ពី​ធ្វើការ​ផលិត​ និង​បញ្ចប់​ការថត​ដោយ​ជោគជ័យ​ផលិតកម្ម​Rock​ថ្មីៗ​នេះ​បានប្រកាស​ត្រៀម​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នូវ​ខ្សែភាពយន្ត​ថ្មី​របស់ខ្លួន​គឺ​រឿង កែវ​វេទមន្ត ។ ខណៈដែល​ខ្សែភាពយន្ត​រឿងនេះ​មាន​លក្ខណៈ​ផ្តោត​សំខាន់​លើ​ការអប់រំ​និង​ស្នេហា​រវាង​បុរស​និង​នារី​មួយគូ​ស្រលាញ់គ្នា​រហូត​បែក​មុខ​មិនបាន​ផង​នោះ។

ជាការ​ពិត​បញ្ហា​រសជាតិ​ស្នេហា ជា​រសជាតិ​ឆ្ងាញ់ កើត​ពី​បេះដូង​បាន​ភ្លក់​រសជាតិ​គ្នា​ទៅវិញទៅមក លុះត្រាតែ​យើង​ម្នាក់ៗ​ប្រសព្វ​យល់ចិត្ត​គ្នា ផ្តល់​កិត្តិយស ផ្តល់ឱកាស​ឲ្យ​គ្នា​។ ដូច​ស្នេហា​ក្នុង រឿង​កែវ​វេទមន្ត កើតឡើង​មកពី​កែវ​កាហ្វេ ដែលមាន​អំណាច​វេទមន្ត ឲ្យ​ប្រុស​ស្រី​ពីរ​នាក់​បាន​ជួបគ្នា ស្រលាញ់គ្នា រហូត​ខ្វះ​គ្នា​មិនបាន ប្រៀប​ដូច​កាហ្វេ​និង​ទឹក បើ​កាហ្វេ​មានតែ​គ្រាប់ ទឹក​នៅតែ​ជា​ទឹក ស្ករ​នៅ​ដោយ​ស្ករ ទឹកដោះគោ​នៅ​ទី​ផ្សេង មិនបាន​រលាយ​ចូលគ្នា តើ​ធ្វើ​បែបណា​ទើប​កាហ្វេ​ឆ្ងាញ់​បាន​? ។​

ប្រាកដ​ណាស់​លុះត្រាតែ​យក​កាហ្វេ​លាយ​ជាមួយ​ស្ករ លាយ​ជាមួយ​ទឹកដោះគោ លាយ​ជាមួយ​ទឹក ហើយក៏​មាន កែវ​វេទមន្ត សម្រាប់​ផ្ទុក​កាហ្វេ​ជូន​អ្នក​ញ៉ាំ ទើប​ធ្វើ​ឲ្យ​កាហ្វេ​មាន​រសជាតិ​ពិសេស​សម្រាប់​អ្នក​ញ៉ាំ​។​តើ​ធ្វើ​បែបណា​ឲ្យ​ស្នេហា​ឆ្ងាញ់​ផ្អែម​បាន​ដូច​កាហ្វេ​ឆុង​រួច​?​ដើម្បី​ស្រាយ​ចម្ងល់ និង​រក​ដំណោះស្រាយ​ស្នេហា ។​ វា​មិន​ខុស​នឹង​រឿងរ៉ាវ​ស្នេហា​របស់​មនុស្ស​ប្រុស​-​ស្រី​ពីរ​នាក់​នៅក្នុង​សាច់រឿង កែវ​វេទមន្ត នេះ​ផងដែរ​។​

សូមបញ្ជាក់ថា​ខ្សែភាពយន្ត​រឿង កែវ​វេទមន្ត ត្រូវបាន​ផលិតកម្ម​Rock​ប្រកាស​ត្រៀម​ចាក់​បញ្ចាំង​ផ្លូវការ​នៅ​ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​គ្រប់​រោងភាពយន្ត​ទូទាំង​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប​។ ​ដូច្នេះ​ដើម្បី​បានដឹង​កាន់តែច្បាស់​និង​ចង់ដឹងថា​នៅក្នុង​សាច់រឿង​ទាំងមូល​ឆ្លុះ​បញ្ចាំង​អំពី​ស្នេហា​ផ្អែមល្ហែម​និង​ឆ្លងកាត់​ឧបសគ្គ​អ្វីខ្លះ​នោះ​ សូម​ទស្សនិកជន​រង់ចាំ​ទស្សនា​ទាំងអស់​គ្នា៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu