ភ្នំពេញ ៖ ជនជាតិចិន ប្រុស ស្រី ប្រមាណ ៩១នាក់ ត្រូវបានសមត្ថកិច្ចអន្តោប្រវេសន៍បញ្ជូនចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមានយន្តហោះពិសេសរបស់ប្រទេសចិន មកទទួលយកដល់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ។
ការបញ្ជូនជនជាតិចិនទាំងអស់នេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និង អនុវត្តន៍នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ៕
Source: Kampuchea Thmey Daily
0 Comments