Ad Code

ចិន​បន្ទោស​សហរដ្ឋអាមេរិក​ជុំវិញ​ការលុបចោល​កិច្ចពិភាក្សា​សន្តិសុខ



ក្រសួងការបរទេស​ចិន​បាន​រិះគន់​សហរដ្ឋអាមេរិក​ចំពោះ​ការ​លើក​ឡើង​ថា ក្រុង​ប៉េកាំង​គឺ​នៅ​ពីក្រោយ​ការលុបចោល​កិច្ចពិភាក្សា​សន្តិសុខ​តាម​ការគ្រោងទុក​នៅ​ខែ​នេះ ​ដែល​វា​បង្ហាញ​ពី​ភាព​តានតឹង​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី Hua Chunying បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ថា ការលើកឡើង​របស់​ម​ន្ត្រី​អាមេរិក​ម្នាក់​ដែលថា ចិន​បាន​ពន្យារពេល​កិច្ចពិភាក្សា​នេះ​គឺ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការពិត​ទាំងស្រុង​ហើយ​មានបំណង​មិន​ច្បាស់លាស់​និង​គ្មាន​ការទទួលខុសត្រូវ​ទាល់តែសោះ។

មន្ត្រីជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ប្រាប់​រ៉​យ​ទ័​រ​កាលពី​ថ្ងៃអាទិត្យ​ថា ប្រទេស​ចិន​បាន​លុបចោល​កិច្ចពិភាក្សា​សន្តិសុខ​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក Jim Mattis ដែល​ត្រូវ​បានគ្រោង​ធ្វើឡើង​ក្នុង​ខែតុលា​នេះ​។​

លោកស្រី Hua បាន​និយាយថា “​ប្រទេស​ចិន​មិន​ពេញ​ចិត្តនឹង​រឿងនេះ​ទេ​។ ការពិត​គឺថា កាលពី​ពីរ​បី​ថ្ងៃមុន សហរដ្ឋអាមេរិក​បាន​ប្រាប់​ប្រទេស​ចិន​ថា ខ្លួន​សង្ឃឹមថានឹង​ពន្យា​ពេល​នៃ​កិច្ចពិភាក្សា​ស្តីពី​កិច្ច​ការទូត​និង​សន្តិសុខ​របស់​ចិន​ជា​លើក​ទី​ពីរ​”​។​

លោកស្រី​បាន​និយាយទៀតថា “​យើង​សូម​ស្នើសុំ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បញ្ឈប់​ឥរិយាបថ​ក្នុង​ការធ្វើ​អ្វីមួយ​ដោយ​មិនមាន​អ្វី​ទាល់តែសោះ​និង​ផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​”​។​

ក្រុង​ប៉េកាំង​និង​វ៉ាស៊ីនតោន​បាន​ជាប់​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ​ដោយ​ភាព​តានតឹង​រវាង​ពួកគេ​បាន​គំរាមកំហែង​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​។​

កិច្ចពិភាក្សា​ការទូត​និង​សន្តិសុខ​ចិន​-​អាមេរិក​ដែល​បានធ្វើ​ឡើងជា​លើកដំបូង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ឆ្នាំមុន​គឺ​នឹងត្រូវ​ធ្វើឡើង​ជាមួយ​វត្តមាន​លោក Mattis និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo ។​

ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា ខ្លួន​បាន​ពន្យារពេល​កិច្ចពិភាក្សា​ជាមួយ​សហរដ្ឋអាមេរិក​តាម​សំណើ​របស់​ក្រុង​វ៉ាស៊ីនតោន​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu