Ad Code

កុមារ​ឥណ្ឌូនេស៊ី ​ដែល​រងគ្រោះ​ដោយ​ការ​រញ្ជួយ​ដី​ បាន​ប៉ះទង្គិច​ផ្លូវចិត្ត ​ខណៈ​អ្នក​ជួយសង្គ្រោះ​ធ្វើការ​ទាំងថ្ងៃទាំងយប់



ក្រុម​ជំនួយ​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា កុមារ​ជាច្រើន​ត្រូវបាន​បំបែក​ពី​ក្រុមគ្រួសារ​របស់​ពួកគេ​ហើយ​ពួកគេ​មាន​ភាព​តក់ស្លុត​និង​ប៉ះទង្គិច​ផ្លូវចិត្ត​បន្ទាប់ពី​ការរញ្ជួយ​ដី​និង​រលក​យក្ស​ស៊ូណាមិ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ខណៈ​គ្រឿង​ផ្គត់ផ្គង់​ដែល​ត្រូវការ​ជា​ចាំបាច់​បាន​ចូល​ទៅដល់​សហគមន៍​ដែល​រង​ការវាយប្រហារ.

មនុស្ស​សរុប​ចំនួន​១,៤១១​នាក់​ត្រូវបាន​គេ​អះអាងថា​ស្លាប់​និង​ជាង​២,៥០០​នាក់​រងរបួស​បន្ទាប់​ពី​ការរញ្ជួយ​ដី​ដ៏​សាហាវ​បាន​វាយប្រហារ​កោះ Sulawesi កាលពី​ថ្ងៃ​សុក្រ​មុន​។​

គ្រោះមហន្តរាយ​នេះ​បានធ្វើ​ឲ្យ​អគារ​នៅក្នុង​ទីក្រុង​មាត់សមុទ្រ Palu ក្លាយទៅជា​កម្ទេច​ថ្ម ខ្សែ​ដឹកជញ្ជូន​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ជំនួយ​មាន​ភាពយឺតយ៉ាវ​ក្នុង​ការចូល​ទៅដល់​និង​ការ​លួច​ទំនិញ​បាន​រីក​រាលដាល​។​

ខណៈដែល​អ្នក​ជួយសង្គ្រោះ​បាន​បន្ត​ស្វែងរក​តាម​គំនរ​អគារ​បាក់បែក​, ក្តីសង្ឃឹម​បាន​ថយចុះ​ដែលថា មនុស្ស​គ្រប់គ្នា​នឹងត្រូវ​បាន​រកឃើញ​នៅក្រោម​កម្ទេច​ថ្ម​។ អាជ្ញាធរ​និយាយថា មនុស្ស​ជាង​១០០​នាក់​នៅតែ​មិនទាន់​ត្រូវបាន​រាប់បញ្ចូល​។​

ស្រប​ពេលដែល​ក្រុមមន្ត្រី​កំពុង​ព្យាយាម​ដោះស្រាយ​តម្រូវការ​មូលដ្ឋាន​រប​ស់​អ្នក​រស់រានមានជីវិត​ហើយ​ក្រុម​ជំនួយ​បរទេស​បាន​ប្រញាប់ប្រញាល់​ឆ្ពោះទៅកាន់​តំបន់​គ្រោះមហន្តរាយ​នោះ​, ការយកចិត្តទុកដាក់​គឺ​ផ្តោតលើ​ចំនួន​កុមារ​យ៉ាងច្រើន​ដែល​កំព្រា​ឬ​បាក់បែក​គ្រួសារ​។​

អង្គការ Save the Children បាន​និយាយថា ក្មេងៗ​ជាច្រើន​កំពុង​ដេក​នៅតាម​ដងផ្លូវ​ក្នុងចំណោម​គំនរ​បាក់បែក​នៅ​ទីក្រុង Palu ហើយ​អាជ្ញាធរ​ចាំបាច់​ត្រូវ​កំណត់​អត្តសញ្ញាណ​និង​បង្រួបបង្រួម​ពួកគេ​ជាមួយ​សាច់ញាតិ​របស់​ពួកគេ​ជាបន្ទាន់​។​

លោក Zubedy Koteng អ្នកផ្តល់​ប្រឹក្សា​ផ្នែក​ការពារ​កុមារ​របស់​អង្គការ​នេះ​ប្រចាំ​ទីក្រុង​នេះ​បាន​និយាយថា “​វា​ពិតជា​ពិបាក​ក្នុងការ​ស្រមើស្រមៃ​ពី​ស្ថានការណ៍​គួរ​ឲ្យ​ខ្លាច​សម្រាប់​កុមារ​។ ក្មេងៗ​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​និង​បាត់បង់​ស្មារតី នៅ​ម្នាក់ឯង​ហើយ​ភ័យខ្លាច​។ កុមារ​តូចៗ​ដែល​កំពុង​ស្វែងរក​សាច់ញាតិ​ដែល​នៅរស់​នឹង​ជួបប្រទះ​និង​រស់នៅ​ដោយ​ឆ្លងកាត់​បទពិសោធន៍​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​មិនគួរ​ឲ្យ​កុមារ​មើលឃើញ​”​។​

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ពីដំបូង​ឡើយ​បាន​បដិសេធ​ទទួលយក​ជំនួយ​អន្តរជាតិ​ដោយ​ទទូចថា កង​យោធា​របស់ខ្លួន​អាច​ឆ្លើយតបបាន​ប៉ុន្តែ​នៅពេលដែល​ទំហំ​នៃ​មហន្តរាយ​នេះ​បាន​លេចឡើង​កាន់តែច្បាស់​នោះ លោក​ប្រធានាធិបតី Joko Widodo បាន​យល់​ព្រមទាំង​ស្ទាក់ស្ទើរ​ក្នុងការ​អនុញ្ញាត​ឲ្យ​ក្រុម​ជំនួយ​និង​រដ្ឋាភិបាល​បរទេស​ចូលមក​។​

ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​បាន​និយាយថា តាម​ការពិត​ខ្លួន​នៅតែ​ពិបាក​ក្នុងការ​ផ្តល់​អ្វី​ដល់​អ្នក​រស់រានមានជីវិត​ដែល​កំពុង​ប្រឈម​នឹង​ការស្រេកឃ្លាន​និង​ភាពអត់ឃ្លាន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu