Ad Code

ច្នៃ​កំប៉ុង​ហ្គាស៍​បម្រុង​ប៉ុនប៉ង​មនុស្សឃាត តែ​សំណាងល្អ​វា​មិន​ផ្ទុះ



បាត់ដំបង​ ៖​ ជនសង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ក្រោយពេល​កើតហេតុ ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​មនុស្សឃាត បន្ទាប់ពី​ជនសង្ស័យ​រូប​នេះ ​បាន​យក​កំប៉ុង​ហ្គាស៍​មក​រុំ​ផ្អោប​ជាមួយនឹង ផាវ​គ្រាប់បែក​ ហើយ​ដុត​បោះ​ចូល​ផ្ទះ​ជនរងគ្រោះ តែ​ជា​សំណាង​ម្ចាស់ផ្ទះ​ឃើញ​ទាន់។

ករណីនេះ​ បានកើត​ឡើង​នៅវេលា​ម៉ោង ៤ ល្ងាច ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​០៦ ភូមិ​ស្សលា​កែ​ត សង្កា​ត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​ជន​បង្ក​មាន ឈ្មោះ ចំរើន ឆេង​ឡា ហៅ ង៉ុ​យ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ត្រង់ចំណុច​កើត​ហេតុ​ខាងលើ។

យោង​តាម​ពាក្យបណ្តឹង របស់​ជនរងគ្រោះ ដែលមាន​ឈ្មោះ ម៉ៅ វ​ណ្ណី ភេទ​ស្រី អាយុ ៣៥ ឆ្នាំ មុខរបរ មេផ្ទះ មាន​ទីលំនៅ​ភូមិ សង្កាត់ ជាមួយគ្នា បាន​រៀបរាប់ថា​ នៅ​មុនពេល​កើតហេតុ គឺ​នាង​កំពុង អង្គុយ​លាងចាន​នៅក្នុង​ផ្ទះ ក៏​ស្រាប់​តែមាន​គេ​គប់​កំប៉ុង​ហ្គាស៍​ដែលមាន​រុំ​ស្កុ​ត​ផ្អោប​ជប់​ជាមួយនឹង​ផាវ​គ្រាប់បែក ដែល​គេ​បាន​ដុត​រួច​ជ​ស្រេច ចូលមក​ក្នុងផ្ទះ គឺ​ពេលនោះ​នាង​បាន​ជះ​ទឹក​ធ្វើអោយ​ផាវ​នោះ​រលត់​មិន​បណ្តាលអោយ​ផ្ទុះ​ឡើយ ឃើញបែបនេះ​ជនសង្ស័យ​បានរ​ត់ទៅ​ទាញ​កូនកាំបិត​មក​ប៉ង​សម្លាប់​ទៀត តែ​ត្រូវ​អ្នកជិតខាង​ជួយ​ទាន់ ដោយ​គេ គឺជា​មនុស្ស​ដែលមាន​ផ្ទះ​ជាប់​គ្នា ដោយ​កន្លងមក​គេ​ធ្លាប់​មានទំនាស់​ជាមួយគ្នា​ផង ទើប​នាង​ប្តឹង​សមត្ថកិច្ច​អោយ​ឃាត់ខ្លួន​តែម្តង។​

បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ រួម​ជាមួយនឹង​វត្ថុតាង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu