Ad Code



ពលរដ្ឋ​ប្រទះឃើញ​ថ្នាំញៀន​រាប់​លាន​គ្រាប់​ នៅក្នុង​ខេត្ត​ឈៀង​រ៉ា​យ
ប្រទេស​ថៃ ៖ ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ចំនួន ១០ លាន​គ្រាប់ ត្រូវបាន​កំលាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​រឹបអូស​យកទៅ​រក្សាទុក ដើម្បី​ស្រាវជ្រាវ​រក​សាវតារ​ម្ចាស់​ ខណៈដែល​ប្រជាពលរដ្ឋ​ដែល​ចេញទៅ​រកត្រី​ក្នុងព្រៃ បាន​ប្រទះឃើញ​គេ​លាក់​ទុក ចម្ងាយ​ពី​ស្ថានីយ​តម្រួត​ប្រមាណ ១០០ ម៉ែត្រ។

យោងតាម​របាយការណ៍​ដែល​កម្ពុ​ជាថ្មី​ទទួលបាន​គឺ នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ២ រសៀល មាន​ប្រជាពលរដ្ឋ​រស់នៅ​ប្រប​មាត់​ស្ទឹង​ម៉ែ​ឡាវ បានចេញ​ទៅរក​ត្រី ដល់​ចំណុច​ក្នុងព្រៃ​មួយកន្លែង ស្ថិត​ក្នុងភូមិ ៣ឃុំ​ដុង​ម៉ាក់​ដាក់ ស្រុក​ម៉ែ​ឡាវ ខេត្ត​ឈៀង​រ៉ា​យ ប្រទេស​ថៃ ចម្ងាយ​ពី​ស្ថានីយ​តម្រួត​ប្រហែល ១០០ ម៉ែត្រ និង​ចេញពី​ផ្លូវជាតិ ប្រហែល ៨០ ម៉ែត្រ ក៏បាន​ប្រទះ​ឃើញ​មានការុង​ជី​ជាច្រើន​កា​រ៉ុង ដែល​ជន​មិន​ស្គាល់មុខ​បាន​លាក់ទុក​នៅក្នុង​ព្រៃ។​

បន្ទាប់ពី​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​រួចមក កំលាំង​ក៏បាន​ចុះទៅពិនិត្យ ដោយ​សង្កេតឃើញថា ការុង​ជី​ទាំងអស់​មាន​ចំនួន ៥០ កា​រុង ក្នុងនោះដែរ​គឺ​ក្នុង ១ កា​រុង​មាន​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ២០០ ០០០ គ្រាប់ ( ២ សែន គ្រាប់ ) សរុប​ទាំងអស់​មាន​ចំនួន ១០ ០០០ ០០០ គ្រាប់ ( ១០​លាន​គ្រាប់ ) ។​

​ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​ទាំងនេះ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនសង្ស័យ​អាច​ដឹក​នឹង​រថយន្ត​ធុន​ធ្ងន់ ព្រោះ​នៅ​កន្លែងកើតហេតុ​មាន​ស្នាម​កង់​រថយន្ត ហើយ​ការ​លាក់ទុក​នេះ​ទំនងជា​ជនសង្ស័យ​មិនទាន់​ហ៊ាន​ទៅមុខ​ដោយសារតែ នៅ ១០០ ម៉ែត្រ​ខាងមុខ​គឺជា​ស្ថានីយ​តម្រួត ដូច្នេះ​គេ​ត្រូវ​បង្ខំចិត្ត​លាក់ទុក​សិន តែ​ក៏ត្រូវ​បែកការណ៍​អស់​ដោយសារតែ​ពលរដ្ឋ ចេញទៅ​ប្រកបមុខរបរ​នេសាទ ដែល​បាន​ដើរ​ឆ្លងកាត់។​

បច្ចុប្បន្ន​ថ្នាំញៀន​ទំាង​នេះ ត្រូវបាន​កំលាំង​ជំនាញ​យកទៅ​រក្សាទុក​នៅ​អង្គភាព​ជា​បណ្តោះអាសន្ន ដើម្បី​ធ្វើ​ការស្រាវជ្រាវ​រកមុខ​សញ្ញា ដែលជា​ដើមចម​ក្នុងការ​លាក់​គ្រឿងញៀន​ទាំងនេះ យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu