Ad Code

បណ្តេញ​ជនជាតិ​ចិន​ចំនួន​៩១​នាក់ ​ឲ្យ​ទៅ​ប្រទេស​ខ្លួន​វិញ​ បន្ទាប់ពី​បង្កបញ្ហា​ស្មុកស្មាញ​ច្រើនពេក



​ភ្នំពេញ ៖ ជនជាតិ​ចិន​ប្រុស​ស្រី ចំនួន​៩១​នាក់ ​ក្នុង​នោះ​មាន​ស្រី​ចំនួន​២១​នាក់​ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​សហការ​ជាមួយ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ ក្រសួងមហាផ្ទៃ រួមជាមួយ​កម្លាំង​សមត្ថកិច្ច​មកពី​ប្រទេស​ចិន​ស្រាវជ្រាវ ចាប់​បញ្ជូន​ឲ្យ​វិលត្រឡប់​ទៅ​ប្រទេស​ដើម​វិញ នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​ជនជាតិ​ចិន​ទាំងនោះ​ចូលមក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់​និង​មួយចំនួនទៀត​ប្រព្រឹត្ត​បទល្មើស រក​សុ​ី​ខុសច្បាប់ ហើយ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​ចាប់​បានជា​បន្ដបន្ទាប់។



ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ ​ក្រោម​ការចាត់ចែង​ដោយ​កម្លាំង​នគរបាល នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​ធ្វើឡើង​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ទាប់ពី​ជនជាតិ​ចិន​ទាំងនោះ ប្រព្រឹត្ត​ល្មើស មក​រក​ស៊ី​នៅ​កម្ពុជា​ខុសច្បាប់ ជំរឹត​ទារប្រាក់ ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាលពីពេល​ថ្មីៗ​នេះ។



លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ថ្លែងប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ជនជាតិ​ចិន​ទាំង​៩១​នាក់ ស្រី​២១​នាក់ ដែល​ត្រូវ​បណ្តេញ​ចេញ​នៅ​ថ្ងៃ​នេះ គឺ​ពួកគេ​ជាប់​ពាក់ព័ន្ធ​ករណី គំរាម​កំហែង ជំរឹត​ទារប្រាក់ ប្រព្រឹត្ត​បទល្មើស​ផ្ទុយ​ពី​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​ចាប់ខ្លួន​កន្លងមក​នៅក្នុង​ខេត្តកំពត។



លោក​បន្ដថា យើង​បាន​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច​ចិន​ក្នុង​ការ បញ្ជូន​ជនល្មើស​ឲ្យ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ស្របតាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀង ជាមួយ​ប្រទេស​ទាំងពីរ តាម​ជើង​យន្តហោះ របស់​ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨​នេះ សរុប​ចំនួន​៩១​នាក់ ស្រី​២១​នាក់។ សព្វ​ថ្ងៃ​នេះ​គេ​សង្កេតឃើញ​ជនជាតិ​ចិន​ហាក់​បង្ក​បញ្ហា​មិន​ចេះចប់​មិ​ន​ចេះ​ហើយ បទល្មើស​ដែល​ពួកគេ​ប្រព្រឹត្ត​គឺ​គ្រប់​រឿង​ទាំងអស់​បូករួម​ទាំង​បទល្មើស​ចរាចរ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu