Ad Code

បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​១០៦​ដើម លើ​២២៨​បង្គោល ត្រូវ​បាន​ដាក់​អោយ​ប្រើប្រាស់​នៅ​ផ្លូវជាតិ​លេខ​១



ភ្នំពេញ ៖ យោងតាម​របាយការណ៍​ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ពី​ក្រសួង​សាធារណការ និង ដឹកជញ្ជូន កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ អោយដឹងថា ភ្លើង​បំភ្លឺ​ផ្លូវជាតិ​លេខ​១ ចាប់ពី​ផ្លូវ​ក្រវាត់​ក្រុង​ទី​២ ដល់​ព្រំប្រទល់​ខេត្ត​កណ្តាល ចំនួន​១០៦​បង្គោល លើ​ចំនួន​សរុប ២២៨​បង្គោល ត្រូវ​បាន​ដាក់​អោយ​បំភ្លឺ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ នា​ពេល​យប់។

សូម​បញ្ជាក់​អោយដឹង​ថា ភ្លើង​បំភ្លឺ​ផ្លូវ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ច្បារអំពៅ​ចែកចេញជា​២​ផ្នែក។ ផ្នែក​ទី​១ ចាប់ពី​គល់ស្ពាន​ព្រះមុនីវង្ស​ត្រើយ​ខាងកើត​ទៅដល់​សង្កា​ត់​វា​ល​ស្បូវ។ ភ្លើង​បំភ្លឺ​ផ្លូវ ត្រូវបាន​ក្រុមការងារ​បច្ចេកទេស​ដា​ក់នៅ​តាម​បណ្តោយ​សួនច្បារ​ពុះ​ចែក​គន្លង​ផ្លូវ និង​ដាក់​នៅតាម​ចិញ្ចើមផ្លូវ​ទាំងសងខាង ក្នុង​នោះ​មាន​ភ្លើងស្តុប ចំនួន ៦​កន្លែង​ដូចខាងក្រោមៈ ១-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ ១ និង​ផ្លូវ​លេខ ៣៦៣ ផ្សារ​ច្បារអំពៅ​
២-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ ១ និង​ផ្លូវ​លេខ ៦២៨ ចូល​ទៅ​វត្ត​ច្បារអំពៅ​
៣-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ ១ និង​ផ្លូវ​លេខ ៣៥១ វត្ត​និរោធ​​​
៤-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ ១ និង​ផ្លូវ​ចូល​ទៅ​ទូរទស្សន៍​បាយ័ន​
៥-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ ១ និង​ផ្លូវ​ចូល​បុរី ប៉េង ហួត បឹង​ស្នោរ​
៦-​ភ្លើងស្តុប ប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ ១ និង​ផ្លូវ​ចូល​មន្ទីរពេទ្យ​ចារី​យ៍ ។​

ផ្នែក​ទី​២ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចាប់ពី​សង្កាត់​វាល​ស្បូវ​ទៅដល់​ព្រំប្រទល់​ស្រុក​កៀនស្វាយ ត្រូវបាន​ក្រុមការងារ​ដាក់​នៅ​តាម​បណ្តោយ​ផ្លូវ​ទាំងសងខាង​មាន ចំនួន ២២៨​ដើម ត្រូវបាន​ដាក់អោយ​ដំណើរ​បំភ្លឺ​ផ្លូវ ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរ​របស់​ប្រជាពលរដ្ឋ​នៅពេល​យប់ ក៏​ដូចជា ជួយ​កាត់បន្ថយ​មិនអោយ​កើតមាន​បទ​ល្មើស​នៅពេល​យប់​ផងដែរ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu